adverise with khmeread 1

​ស្ងាត់ៗ​បិសាច​ក្រហម​ជិត​សម្រេច​កុងត្រា​ជាមួយ​តារាបាល់ទាត់​របស់​ក្រុម Borussia Dortmund ម្នាក់​បាត់​

    ​ការផ្ទេរ​របស់ Henrikh Mkhitaryan ទៅកាន់​ក្រុម​បិសាច​ក្រហម Manchester United មើលទៅ​ហាក់ដូចជា​ទទួលបាន​ផល​ដ៏​ជាក់លាក់​មួយ បន្ទាប់ពី​មន្ត្រី​ផ្លូវការ​របស់​ក្លឹប Borussia Dortmund បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស​។​

​    ​កីឡាករ​ឆ្នើម​របស់​ប្រទេស​អា​មេ​នី​រូបនេះ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ប​ដិ​វត្ដ​ន៍​ជំនាន់​ថ្មី​របស់ Jose Mourinho ក្នុង​ទឹកដី Old Trafford បន្ទាប់ពី​ការសម្រេចចិត្ត​ចុងក្រោយ​របស់​បិសាច​ក្រហម​យល់ព្រម​បង្កើន​ការដេញថ្លៃ​ទៅលើ​តារាបាល់ទាត់​វ័យ ២៧​ឆ្នាំ​រូបនេះ​។​

​    ​Dortmund បានផ្តល់​ជូន​នូវ​ការ​តម្លើង​ប្រាក់​ឈ្នួល​ទៅដល់ Mkhitaryan ប៉ុន្តែ​បច្ចុប្បន្ន​ដោយ​ស្ថិតនៅក្នុង​វ័យ​រាង​ជ្រេ​បន្តិច គាត់​បាន​បញ្ជាក់ថា​ចង់​បោះជំហាន​ថ្មី​នៅក្នុង​អាជីព​របស់គាត់ និង​លេង​នៅក្នុង​លី​ក​ដ៏​ពេញនិយម​របស់​ពិភពលោក Premier League ថ្វី​ត្បិត​ជា​គ្មាន​កៅអី​ពានរង្វាន់​កំពូល​អឺរ៉ុប Champions League នៅក្នុង​ទឹកដី Old Trafford សម្រាប់​រដូវ​កាល​ក្រោយ​ក៏ដោយ​។​

​    ​ក្រុម​បិសាច​ក្រហម​បាន​បោះ​កញ្ចប់​ទឹកប្រាក់​ចំនួន ៣០​លាន​ផោន (​ជាង ៤០​លាន​ដុល្លារ​) សម្រាប់​ការនាំយក​កីឡាករ​រូបនេះ​មក​ទឹកដី​របស់ខ្លួន​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់