adverise with khmeread 1

Sadio Mane ត្រៀម​ពិនិត្យ​សុខភាព​ចូលរួម​ជាមួយ​ហង្ស​ក្រហម ជាមួយនឹង​ការផ្ទេរ​តម្លៃ​ជាង ៤០​លាន​ដុល្លារ​

    ​Sadio Mane ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ដើម្បី​ធ្វើតេស្ត​ត្រួតពិនិត្យ​សុខភាព​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool នៅថ្ងៃនេះ មុន​ការបញ្ចប់​កិច្ចព្រមព្រៀង​តម្លៃ ៣០​លាន​ផោន (​ជាង ៤០​លាន​ដុល្លារ​) ពី​ក្រុម Southampton ។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​បានក្លាយ​ទៅជា​គោលដៅ​របស់​ក្រុម​បិសាច​ក្រហម Manchester United និង Tottenham ប៉ុន្តែ Liverpool បានឈ្នះ​ការ​ប្រជែង​ដើម្បី​ចុះ​កុងត្រា​ទទួលយក​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​រូបនេះ​។​

​    ​Mane គ្រោង​មក​ទឹកដី Merseyside ជាមួយ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ដើម្បី​មក​ចុះ​កុងត្រា ហើយ​ក្លឹប​សង្ឃឹមថានឹង​ប្រកាស​ផ្លូវការ​នៅ​ដើម​សប្តាហ៍​ក្រោយ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់