adverise with khmeread Mariah carey main

Mariah Carey ព្យាយាមជម្នះនឹងការចម្រើនវ័យ ជាមួយនឹងឈុតប៊ីគីនី

          តារាចម្រៀង​ Mariah Carey វ័យ​៤៦​ឆ្នាំ ​បន្ត​ជម្នះ​នឹង​ភាព​ចាស់​ជ្រីវជ្រួញ​របស់នាង ហើយ​ហាក់ដូចជា​ព្យាយាម​បង្អួត​ភាព​សិច​ស៊ី​លេច​លើ​លេចក្រោម​ជាមួយនឹងឈុត​ខ្មៅ​កប់ដល់​ក្រលៀននៅ​រង្គសាល 1 Oak Nightclub។

          តារាចម្រៀងស្រីសក់ពណ៌​ទង់ដែង​រូបនេះ​បានបង្អួតកំប៉េះគូទយ៉ាងព្រ​ហើន ហើយហាក់ដូចជា​គ្មាន​ខ្មាស់អៀនបន្តិចសោះ។ នាងប្រាកដជាបានដឹងពី ប្រតិកម្ម​ជុំវិញ​អ្វីដែល​នាងបាន​ធ្វើ​នេះ ហើយ​នាង​ថែមទាំង​បញ្ចេញស្នាម​ញញឹម​ដាក់ម៉ាស៊ីនថតប្រកបដោយ​ទំនុកចិត្ត។

          តារាចម្រៀងរែប Nick Cannon អតីតស្វាមី​របស់នាង​បាន​ប្រកាសនាពេល​ថ្មីៗនេះថា លោកនឹងចុះហត្ថលេខាលើ​បណ្តឹងលែងលះ​​ដែល​លោកបាន​បំភ្លេច ចោល​ជាងមួយឆ្នាំមកហើយនោះ។

          តាមពិតទៅ វាមិនមែនជា​លើក​ទី​១​ទេ ដែលនាង​ប្រើ​ឈុត​ខ្លីនិង​បញ្ចេញ​សាច់​សខ្ចី​។ វាកា្លយទៅជារឿង​សាមញ្ញ​ទៅហើយ​សម្រាប់នាង​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់