adverise with khmeread Elwha river.adapt.1190.1

ក្រោយ​វាយកម្ទេច​ទំនប់​វា​រី​អគ្គីសនី​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ត្រី​សាល់​ម៉ុង​ដែល​បាត់​មុខ​ជិត ១០០ ឆ្នាំ​ចាប់ផ្តើម​មាន​វត្តមាន​ឡើងវិញ

    ​កាលពី​ខែសីហា ឆ្នាំ ២០១៤ កម្មករ​បានបញ្ចប់​គ​ម្រោ​ង​បំផ្លាញ​ទំនប់​វា​រី​អគ្គិសនី​ដ៏​បំផុត​ចោល​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក ដែលមាន​កម្ពស់​រហូត​ដល់​ទៅ ៦៤ ម៉ែត្រ​ហៅថា​ទំនប់​វា​រី​អគ្គិសនី Glines Canyon នៅ​ទន្លេ Elwha ក្នុង​ភាគ​ពាយព្យ​រដ្ឋ​វ៉ាស៊ីនតោន​។ នេះ​បើ​យោងតាម​វេ​ប​សាយ nationalgeographic ចេញផ្សាយ​កាលពី​ថ្ងៃទី ២ ខែមិថុនា ២០១៦​។ 

​    ​គម្រោង​វាយកម្ទេច​ចោល​នេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០១១ ជាមួយនឹង​ការអនុញ្ញាត​ពី​ទីភ្នាក់ងារ​ឧទ្យាន​ជាតិ​របស់​អាមេរិក ដែល​គ្រប់គ្រង​ជុំវិញ​ឧទ្យាន​ជាតិ​អូឡាំពិក​។ គោលបំណង​របស់​គម្រោង​នេះ​គឺ​បំផ្លាញចោល​ទំនប់​វា​រី​អគ្គិសនី​ហួស​សម័យ​ដែល​លែង​ត្រូវការ និង​ស្ដារ​ប្រព័ន្ធ​អេកូ​ធម្មជាតិ​របស់​ទន្លេ​នេះ​ឡើងវិញ ជាមួយ​ក្តី​សង្ឃឹមថានឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ត្រី​និង​ជីវិត​សត្វព្រៃ​ផ្សេងទៀត​។​

​    ​ជាការ​ពិត ក្រោយ​វាយ​កម្ទេចចោល​អស់ពីរ​ឆ្នាំ ឥឡូវនេះ (២០១៦) ត្រី​សាល់​ម៉ុង​បាន​ត្រឡប់មកវិញ​ក្នុង​ទន្លេ Elwha បន្ទាប់ពី​ការបាត់​ខ្លួន​អស់​រយៈពេល​ជិត​មួយ​សតវត្សរ៍ ហើយ​សត្វ​ដទៃទៀត​ក៏​កំពុង​កើនឡើង​ផងដែរ​៕

adverise with khmeread
ប្រភព៖ NationalGeography

មតិយោបល់