adverise with khmeread E3d6d031 5831 4fbf aec1 73e19f1e4df0   copy

ប្រទះឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចងក​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ មាន​ករណី បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចងក​សម្លាប់ខ្លួន​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​នៅ​ដី​ឡូ​ត៏​គ្មាន​លេខ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា សព​អត់​ទាន់​ស្គាល់ឈ្មោះ​ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្លៀកខោ​ខូវប៊យ ពាក់​អាវយឺត​ខ្មៅ​ដៃខ្លី  មាន​ស្លាកស្នាម​ស្នាម​ជាំ​ជុំវិញ​ក ក្នុង​រោង​ប្រក់​ស័ង្កសី​មួយ​គ្មាន​មនុស្ស​ស្នាក់នៅ។​

    ប៉ូលិស​បន្តថា នៅ​ម៉ោង​ប្រហែល​៦​ជាង​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​កាត់​ឃើញ​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន​ ក៏​រាយ​ការ​ណ៍ទៅ​ប៉ូលិស​ប៉ុស្តិ៍ ក្រោយមក​ប៉ូលិស​ក៏ បាន​បង្កើត​គណៈកម្មកា​រ​ចុះ​ពិនិត្យ​។​

    បន្ទាប់ពី​ធ្វើ​កោសល្យ​ពិច័យ​រួច និង​ឆ្លងតាម​ការពិនិត្យ​កន្លែងកើតហេតុ ​និង​ពិនិត្យ​សព​ព្រ​មទាំង​សាក្សី​នៅ​កន្លែងកើតហេតុ​ប៉ូលិស​សន្និដ្ឋានថា សព​នេះ​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​ពិតមែន រួច​ប្រគល់​សព​ឱ្យ​អាជ្ញាធរ​សង្កាត់​ចាត់ចែង​បូជា៕​

adverise with khmeread

មតិយោបល់