adverise with khmeread 2d45599f ac31 43b6 86b3 5cb934cf8250

ចុងភៅ​ម្នាក់​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ បុរស​ជា​ចុងភៅ​ក្នុង​ហាង​មួយ​ត្រូវបាន​ប៉ូលិស​ខណ្ឌដង្កោ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៦ ​មិថុនា​ ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​លួងលោម​ក្មេងស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ​រួមភេទ​បានសម្រេច​រួចមក។​

    ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ ម៉ៅ រតនា អាយុ​២៣​ឆ្នាំ ​មុខរបរ​ចុងភៅ ប្រចាំ​ហាង ​"ពៅ រតនា​" ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ ស​-​គ អាយុ​១៣​ឆ្នាំ ស្នាក់នៅ​ភូមិ​-​សង្កាត់​ជើងឯក ខណ្ឌដង្កោ។​

    ប្រភព​បន្តថា ជនសង្ស័យ​បាន​លួងលោម​សុំ​ស្នេហា​ជាមួយ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ហើយ​មុនកើតហេតុ​បាន​ទូរស័ព្ទ​ហៅ​នាង​ពីក្នុងផ្ទះ​មក​រួមភេទ​បានសម្រេច ហើយ​ត្រូវបាន​ម្តាយ​នាង​ដឹង ក៏​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ចាត់ការ​តាមច្បាប់​តែម្តង៕
    

adverise with khmeread

មតិយោបល់