adverise with khmeread Ad 211037398

បន្ទាប់ពី​អង់គ្លេស​បោះឆ្នោត​ប្រជាមតិ អេ​ស្ប៉ា​ញ​ចង់​ឆី​ទឹកដី​ហ្គី​ល​ប្រា​ល់តា​, អង់គ្លេស​បញ្ជូន​នាវាមុជទឹក​មក​ភ្លែត​

    ​នាវាមុជទឹក​អង់គ្លេស HMS Ambush បាន​មកដល់​ទឹកដី​ក្រៅប្រទេស​របស់ខ្លួន​គឺ ដែនដី ហ្គី​ល​ប្រា​ល់តា (Gibraltar) ក្នុង​គោលបំណង​ការពារ​ទឹកដី​នេះ​ពី​ប្រទេស​អេ​ស្ប៉ា​ញ ខណៈដែល​អង់គ្លេស​បោះឆ្នោត​ចេញពី​សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។​

​    ​ហ្គី​ល​ប្រា​ល់តា​បាន​ចូលរួម​ធ្វើ​ប្រជាមតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងនាម​ជា​ទឹកដី​នៅក្រៅ​ប្រទេស​របស់​អង់គ្លេស​មួយ​នៅក្នុង​សហភាព​អឺរ៉ុប​។ ហ្គី​ល​ប្រា​ល់តា​បានផ្តល់​សំឡេងគាំទ្រ​ឱ្យ​បន្ត​នៅ EU ជាមួយនឹង​សំឡេង​សរុប ១៩,៣២២ ទល់នឹង​សំឡេង​ប្រឆាំង​សរុប​តែ ៨២៣ ប៉ុណ្ណោះ​ដែល​គាំទ្រ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី EU​។​

​    ​ប៉ុន្ដែ​បន្ទាប់ពី​ចេញ​លទ្ធ​ផលកាល​ពីថ្ងៃ​សុក្រ អេ​ស្ប៉ា​ញ​មិនបាន​ស្ទាក់ស្ទើរ​ដើម្បី​បង្ហាញ​កម្លាំង​របស់​ពួកគេ​ដើម្បី​ទាមទារ​គ្រប់គ្រង​អធិបតេយ្យភាព​រួមគ្នា​មកលើ​ប្រទេស​កោះ​មួយ​នេះឡើយ​។​

​    ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​មួយ រដ្ឋមន្ត្រីការបរទេស​អេ​ស្ប៉ា​ញ លោក Jose Manuel Garcia-Margallo បាន​និយាយថា ការចាកចេញ​របស់​អង់គ្លេស​ពី EU បាន​បើក "​លទ្ធភាព​ថ្មី​ដល់​ហ្គី​ល​ប្រា​ល់តា ដែល​មិន​បានឃើញ​ឱកាស​នេះ​ជា​យូរណាស់​មកហើយ​នោះ​"​។ 

​    ​តែ​ទោះយ៉ាងណា នៅ​ថ្ងៃ​បន្ទាប់​ស្រាប់តែ​អង់គ្លេស​បញ្ជូន​នាវាមុជទឹក ដែល​ផ្ទុក​មី​ស៊ី​ល​កំណាច Tomahawk មកដល់​កំពង់ផែ Rock របស់​ហ្គី​ល​ប្រា​ល់តា​។  

​    ​ទោះបី​កងទ័ពជើងទឹក​អង់គ្លេស​បាន​ទទូចថា​ទស្សនកិច្ច​នេះ​គ្រោង​ធ្វើជា​យូរណាស់​មកហើយ​នោះ អ្នក​ផ្សេងទៀត​លើកឡើងថា ការមកដល់​របស់​នា​វា​មុជទឹក​នេះ​គឺជា​សញ្ញា​យ៉ាងច្បាស់​ចំពោះ​អេ​ស្ប៉ា​ញ​ថា គោលជំហរ​របស់​អង់គ្លេស​ចំពោះ​ហ្គី​ល​ប្រា​ល់តា​នឹងមិន​ផ្លាស់ប្តូរ​នោះទេ​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់