adverise with khmeread 1

ពិធីករ​នៅ BBC នាំគ្នា​ជីក​កកាយ​អតីតកាល​យកមក​ដុត Henry រហូត​ទាល់តែ​គ្នា​ពេប​

​    ​ដោយ​ធ្វើការ​ជា​ពិធីករ​អំឡុង​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ ឱ្យ BBC វីរៈបុរស Arsenal និង​បារាំង លោក Thierry Henry បាន​ស្ថិតក្នុង​ស្តូ​ឌី​យូ​មុន​ការប្រកួត​រវាង​ជម្រើសជាតិបែ​ល​ហ្សិ​ល​និង​ហុង​គ្រី​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​។​

​    ​ប្រធានបទ​ក្នុង​កម្មវិធី Match of the Day បាន​ត្រូវបាន​ប្តូរ ខណៈ​លោក Gary Lineker, Alan Shearer និង Rio Ferdinand បាននាំគ្នា​កៀបស៊ី Henry ដោយ​រំ​ឮ​ក​ពីជ័យជម្នះ ២-១ របស់​បារាំង​ទៅលើ​សាធារណៈរដ្ឋ​អៀរ​ឡង់​។​

​    ​ប្រសិនបើ​លោកអ្នក​មិន​បានដឹង​រឿងរ៉ាវ ពួកយើង​សុំ​ប្រាប់​ទៅ​ចុះ បុរស​ចូលនិវត្តន៍​សញ្ជាតិ​បារាំង​រូបនេះ (Hennry) បាន​ប្រើ​ដៃបញ្ជូនបាល់​ដ៏​ល្បីល្បាញ​កាលពី​ការប្រកួតជម្រុះ World Cup ២០១០ ក្នុង​ឆ្នាំ ២០០៩ រវាង​ជម្រើសជាតិ​បារាំង​និង​សាធារណៈរដ្ឋ​អៀរ​ឡង់​។​

​    ​ខាងក្រោម​នេះ​គឺជា​ប្រតិកម្ម​របស់គាត់​នៅពេល​ត្រូវបាន​រំ​ឮ​ក​អតីត​កាលដែល​ក្រុម​អ្នកគាំទ្រ​អៀរ​ឡង់​ក្តៅក្រហាយ​បំផុត​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់