adverise with khmeread Ad 210772478

រាគ​នោម​ជាមួយ​កញ្ចក់​សម្រូត​ខ្លួន​ពីលើ​អាកាស​ដ៏​ស្រៀវ​ស្រើប​នេះ​!

    ​ប្រសិនបើ​អ្នកខ្លាច​ខ្ពស់ នេះ​ប្រហែល​មិនមែន​សម្រាប់​អ្នក​នោះទេ​។​

​    ​មិន​ត្រឹមតែ​ជា​ប្រដាប់​សម្រូត​ខ្លួន​ចុះ​ពី​កម្ពស់ ៣០០ ម៉ែត្រ​ចេញពី​អគារ​កម្ពស់ ៧០ ជាន់​ក្នុង​ទីក្រុង Los Angeles ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើឡើង​ពី​កញ្ចក់​សុទ្ធ​មើលឃើញ​ដល់​ដី​យ៉ាងច្បាស់​គួរឱ្យ​រន្ធត់​ទៀតផង​។​

​    ​ការឆ្លងកាត់​អគារ​កប់​ពពក​ជាមួយនឹង​ក​ញ្ចា​ក់ Skyslide ប្រវែង ១៤ ម៉ែត្រ​នេះ​គឺមាន​ទីតាំង​ក្នុង​អគារ US Bank Tower កម្ពស់ ៣០០ ម៉ែត្រ​។​

​    ​កញ្ចក់​នោះ​មាន​កម្រាស់​ត្រឹមតែ ១ អ៊ី​ញ​ប៉ុណ្ណោះ ប៉ុន្ដែ​គេ​មិន​បារម្ភ​អំពី​កម្រាស​ស្តើង​របស់​វា​ទេ​ព្រោះ​គេ​បង្កើតឡើង​វា​ឡើង​ដោយ​អាច​ទប់ទល់​នឹង​ក​ម្លាំ​ខ្យល់ព្យុះ​និងរ​ញ្ចួ​យ​ដី​។​

​    ​វា​គឺជា​ផ្លូវ​ចុះ​ពី​ជា​ន់ទី ៧០ ទៅជា​ន់ទី ៦៩ នៃ​អគារ ហើយ​សម្រាប់​អ្នក​ដែល​ទៅ​សម្រូត​ខ្លួន​ចុះ ត្រូវ​ទិញ​សំបុត្រ ២៥ ដុល្លារ​ក្នុង​មួយ​នាក់​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់