adverise with khmeread Dara 1225721433 1

អ្នកនាង Anne Thongprasom មាន​សមត្ថភាព​មិនធម្មតា​ក្រៅពី​សម្តែង​នៅ​ចេះ​និពន្ធ​ភាពយន្ត​ថែមទៀត​

ជា​តារា​ស្រី​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ជា​យូរ​មកហើយ​ក្នុង​វិស័យ​សិល្បៈ អ្នកនាង Anne Thongprasom នៅតែ​ស្ថិតក្នុង​ដួងចិត្ត​ទស្សនិកជន។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​រឹតតែ​ចាប់អារម្មណ៍​លើ​អ្នកនាង​ទៀត​នោះ​គឺ​សមត្ថភាព​អ្នកដឹកនាំ​សម្តែង និង​ជា​អ្នកនិពន្ធ​រឿង​ភាគ​ដោយ​ខ្លួនឯង​។ ទោះបីជា​តារា​រូបនេះ​ក្លាយទៅជា​អ្នកនិពន្ធ ក៏​រូបគេ​នៅតែ​បន្ត​ការសម្តែង​ភាពយន្ត​ដើម្បី​បម្រើ​អារម្មណ៍​របស់​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​រូបនាង​។

​នាង​បាន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ឈ្មោះថា "Thong Entertainment" ក្នុង​ឆ្នាំ​២០១១​។ ហើយ​មកដល់ពេលនេះ​នាង​ទើបតែ​និពន្ធ​និង​ដឹកនាំ​សម្តែង​បានត្រឹមតែ​៤​រឿង​តែប៉ុណ្ណោះ​។ រឿង​ដែល​នាង​បាន​និពន្ធ​មាន​៖

១. រឿង Punya Chon Kon Krua 2012 ចូលរួម​សម្តែង​ដោយ​លោក Prin Suparat និង អ្នកនាង Kimberly Ann Voltemas

២. រឿង Samee Tee Tra 2014 ចូលរួម​សម្តែង​ដោយ​លោក Pope Tanawat Wattanaputi អ្នកនាង Ploy Chermarn Boonyasak និង អ្នកនាង Warattaya Nilkuha (Jui)

៣. រឿង Ab Ruk Online ចូលរួម​សម្តែង​ដោយ​លោក Prin Suparat អ្នកនាង Kimberly Ann Voltemas និង លោក Peter Corp Dyrendal អ្នកនាង Anne Thongprasom

៤. រឿង Piang Chai Kon Nee Mai Chai Poo Wised ចូលរួម​សម្តែង​ដោយ​លោក James Ma និង អ្នកនាង Kimberly Ann Voltemas

​ហើយ​នាង​ទើបតែ​និពន្ធ​បាន​ពីរ​រឿង​បន្ថែមទៀត​ដោយ​មិនទាន់បាន​ដឹកនាំ​សម្តែង​នៅឡើយ​ទេ​៕

adverise with khmeread

មតិយោបល់