adverise with khmeread Morata web

Chelsea, Man Utd និង Arsenal ត្រៀមជើងការនៅពេល Morata ព្រមាន Real Madrid

          នៅ​រដូវ​ក្តៅ​នេះកីឡាករ​ Alvaro Morata បាន​​​​ចាកចេញពី​ក្លឹប Juventus មក​កាន់​ក្លឹប Real Madrid បន្ទាប់ពី​ក្លឹប​អេស្ប៉ាញមួយ​​នេះ​បាន​ទិញ​ផ្តាច់​មក​វិញ​ក្នុង​តម្លៃ​២៣​លាន​ផោន។​ ប៉ុន្តែ​​ Morata អាចនឹងមាន​ការផ្ទេរចេញ​ម្តងទៀត​​នៅពេល ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​និយាយថា ខ្ញុំពេញ​ចិត្ត​តែ​នៅ​ក្លឹប​ណាមួយ​ដែល​ផ្តល់​តួនាទី​សំខាន់​ដល់​ខ្ញុំ “​ខ្ញុំ​ចង់​បាន​ក្រុម​មួយ​ដែល​ចាត់ទុក​ថា​ ខ្ញុំ​មាន​សារៈសំខាន់”។

          Morata បាន​បន្ត​ថា “​ខ្ញុំ​មិន​ចាំបាច់​បង្ហាញ​អ្វីចំពោះនរណាម្នាក់ទេ។ ខ្ញុំ​គឺជា​កីឡាករ​របស់​ Real Madrid​ ហើយ​ពួកគេនឹង​សម្រេចថា តើ​ពួកគេចង់បាន​ខ្ញុំ​ឬអត់ បើមិនដូច្នេះទេ ខ្ញុំ​នឹងស្វែងរក​ដំណោះស្រាយ​ផ្សេង”។

          តំណាង​របស់ Morata លោក Juanma Lopez បាន​និយាយ​​ថា ​ក្លឹបធំៗ​ជា​ច្រើន​នៅ​ក្របខណ្ឌ​​ PL ដូចជា​ Chelsea, Man Utd និង​ Arsenal ​ត្រៀ​ម​ផ្តល់កិច្ច​សន្យា​ឲ្យ​កីឡាករ​វ័យ​២៣ឆ្នាំ​រូបនេះ៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់