adverise with khmeread Embolo web

ក្លឹប Schalke ចំណាយ ២៥លានអឺរ៉ូដើម្បីផ្ទេរ Breel Embolo

          កិច្ចព្រមព្រៀងផ្ទេរ​កីឡាករ​វ័យ​ក្មេង​របស់ស្វីស Breel Embolo​ ទៅកាន់​ក្លឹប​ Schalke​ ត្រូវបានបញ្ចប់។ ​Embolo ​វ័យ១៩​ឆ្នាំ​ត្រូវ​បាន​គេភ្ជាប់​ទៅនឹងកិច្ចសន្យា​ផ្ទេរ​ទៅកាន់​ក្លឹប Man Utd ហើយ​គេជឿថា ក្រុម​ Man Utd ​នឹងឈ្នះ​ការប្រជែង​​ផ្ទេរ​កីឡាករ​រូបនេះ។

ប៉ុន្តែកាល​ពី​ថ្ងៃ​អាទិត្យ ក្លឹប Schalke បានបញ្ជាក់​ពីការមក​ដល់​របស់កីឡា​ករ Embolo ដោយ​កីឡាករ​យុវជន​រូបនេះ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង រយៈ​ពេល​៥​ឆ្នាំ​ក្នុង​តម្លៃខ្លួន​២៥​លាន​អឺរ៉ូ។ ក្លឹប Schalke បាន​យក​ឈ្នះ​ក្លឹប Man Utd និង​​ Arsenal ជាមួយ​នឹងឃ្លីប​វីដេអូ​ប្រកាស​ពីការចុះ​កិច្ច​ព្រមព្រៀង​ផ្ទេរនេះ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់