adverise with khmeread 1

​ឈិន​ឡុង​និង​តួ​ឥណ្ឌា​ដ៏​ល្បី​ពីររូប​ទៀត​អាច​សម្តែង​រួមគ្នា​នៅក្នុង​ភាពយន្ត​ថ្មី​ឱ្យ​ផលិតកម្ម​ម៉ាឡេស៊ី​

​    ​តារា​ប្រចាំ​ទ្វីបអាស៊ី​ដ៏​ល្បីល្បាញ​គឺ​លោក ឈិន​ឡុង (​ឬ Jackie Chan) និង​លោក Rajinikanth ប្រហែលជា​សម្តែង​ជាមួយគ្នា​ក្នុង​រឿង​ថ្មី​នាពេល​ខាងមុខនេះ​។​

​    ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​បានឱ្យដឹងថា តារា​ដ៏​ល្បី​ទាំងពីរ​រូបនេះ​នឹង​សម្តែង​រួមគ្នា​ក្នុង​ផលិតកម្ម Chini Saga​។​

​    ​អ្នក​ផលិត​ភាពយន្ត​ម៉ាឡេស៊ី​លោក Mohd Rafeezi Mohd Zin ត្រូវបាន​ជឿថា នឹង​ចំណាយលុយ​ដ៏​ច្រើន​សម្រាប់​ខ្សែភាពយន្ត​ថ្មី​។ គាត់​ក៏បាន​បញ្ជាក់​ទៀតផង​ដែ​រថា គាត់​បាន​និយាយ​ជាមួយ​តារា​បូលីវូដ​នាង Sonam Kapoor អំពី​តួឯក​ស្រី​ក្នុង​រឿងនេះ​រួចហើយ​៕

adverise with khmeread
ប្រភព៖ catchnews

មតិយោបល់