adverise with khmeread Bcb6b6f6 462e 4718 ac86 e3e0b2a334b2

មាន​ជ​ងឺ​ប្រចាំកាយ! ទៅវត្តឱ្យលោកស្រោចទឹក​ តែគេចមិនផុត...

    ​កណ្ដាល ៖ ស្រ្តីម្នាក់បានស្លាប់ដោយសារ​ខ្យល់គនៅ​ថ្ងែ​ទី​២៧ ខែមិថុនា ឆ្នាំ២០១៦ ​វេលា​ម៉ោង​០៤​ និង​៣០​នាទី​ទៀបភ្លឺ នៅក្នុង​បរិវេណ​វត្ត​ខ័​ណ្ឌ​តី​ចំងាយ​៣០​ម៉ែត្រ​ពី​ព្រះវិហា​ស្ថិតនៅ​ភូមិ​ស្លា​ម៉ា​ត ​ឃុំ​តា​លន់​ ស្រុក​ស្អាង ​ខេត្តកណ្តាល​។ 

    ជនរងគ្រោះ​ឈ្មោះ ឡេង ឡាយ ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ជនជាតិខ្មែរ ស្លាប់​។ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ​។

    ប៉ូលិសបានឱ្យដឹងថា នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង​១៣ និង០០​នាទី កូន​និង​បងប្អូន​បាន​យកឈ្មោះ​ ឡេង ឡាយ ទៅ​វត្ត​ខ័ណ្ឌ​តី ​ដើម្បីឱ្យលោក​ស្រោច​ទឹក​ព្រោះ​មាន​ជ​ងឺ​ប្រចាំកាយ និង​ហូប​ស្រា​ជាប្រចាំ ​ហើយក៏ឱ្យសម្រាក​នៅក្នុង​វត្ត​។ 

    លុះដល់​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ​​វេលា​ម៉ោង​០៤ ​និង០០​នាទី​ឈ្មោះ​ ​ឡេង​ ​ឡាយ បាន​បើកទ្វារ​ចេញពី​សាលាឆាន់​បាត់​រហូតដល់​ម៉ោង​១១ ​និង០០​នាទី​ទើប​យាយជី​ប្រទះឃើញ​ស្លាប់​ដេក​ផ្កាប់មុខ​ ​នៅ​ជិត​ព្រះវិហា​រួច​ក៏​រាយការណ៍​អោយ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ស្រុក​ប៉ុស្តិ៍​ក្រុមប្រឹក្សាឃុំ​មេភូមិ​ធ្វើការ​ពិនិត្យ​សាកសព​ពុំមាន​ស្នាក​ស្នាម​អ្វី​គួរឱ្យកត់សំគាល់​ឡើយ​ ​គឺ​ស្លាប់​បណ្ដាលមកពី​ខ្យល់គ។ 

    ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់