adverise with khmeread 5b4e88d3 76f7 45b8 9843 b3d53b5b7d7a

​ឆក់​កាបូប​បានសម្រេច គេចខ្លួន​ដោយ​សុ​វត្ថិភាព

    ​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក់​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ បានសំរេច​បណ្តាលឱ្យ​ស្ត្រី​រងគ្រោះ​ដួល​បោក​ក្បាល​ទៅ ​នឹង​ថ្នល់​ហូរឈាម​តាម​មាត់ ច្រមុះ រងរបួស​ធ្ងន់ ភ្លាមៗ​នោះ​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​កាល់ម៉ែត​មក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

    ​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១ និង៥៥​នាទី​ស្ថិត​នៅមុខ​កន្លែង​លក់​ឡាន ហាក់​ស្រុ​ន ផ្លូវ​ព្រះ​មន្នី​វង់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

​    បើតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើត​គេ​បានឃើញ​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1DE-1368 តាម​បណ្តោយ​ផ្លូវ​ព្រះ​មន្នី​វង់ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ​ក៏​ស្រាប់​លេចមុខ​សង្ស័យ ២ នាក់​ជិះ​ម៉ូតូ​សេ​125​ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក់​លេខ មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រងគ្រោះ​ខាងលើ​ ប​ណ្តោ​ល​ឱ្យដួល​បោក​ក្បាល ហូរឈាម​តាម​ច្រមុះ មាត់ រងរបួស​ធ្ងន់ ភ្លាមៗ​នោះ​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​កាល់ម៉ែត​មក​យកទៅ​សង្គ្រោះ​ភ្លាមៗ​តែម្ដង​។ រឺ​ឯ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វត្ថិ​ភាព ដោយ​មិន​រំខាន​ដល់​សម​ត្ត​កិច្ច​បន្តិច​ណា​ឡើយ​៕​

adverise with khmeread

មតិយោបល់