adverise with khmeread 1 %281%29

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​ទីក្រុង​កើតរឿង​ប្លែកៗ​

    ភ្នំពេញ ​៖ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ បាន​បណ្តាល​ឱ្យ​រលំ​ដើមឈើ រលំ​ផ្ទាំង​ប៉ាណូ សង្កត់​ម៉ូតូ និង​មនុស្ស​យ៉ាងហោច​ចំនួន​២​នាក់​រងរបួស​។​

    មន្ត្រី​សាលាខណ្ឌ​ដូនពេញ​បាន​ឱ្យ​ដឹងថា ហេតុការណ៍​បានកើត​ឡើង ដោយសារ​តែមាន​ខ្យល់​យ៉ាងខ្លាំង លាយ​ជាមួយ​ភ្លៀង​នៅ​រសៀល​ថ្ងៃនេះ​។ ហើយ​ភ្លាមៗ​លោក ​គួច ចំរើន ​អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជា​ឱ្យ​កម្លាំង​សន្តិសុខ និង​អាជ្ញាធរ​ចេញ​ជួយ​អន្តរាគមន៍​ដោយ​ហាម​មិនត្រូវ​នៅក្រោម​ដើមឈើ​នោះទេ​។​

    ប្រភព​ជំហាន​ដំបូង​បានឱ្យដឹងថា ប៉ាន់​ណូ​បាន​រលំ​មក​លើ​ផ្លូវ​ធ្វើឱ្យ​របួស​អ្នក​ធ្វើ​ដំណើរ​ពីរ​នាក់ ម្នាក់​របួសធ្ងន់ ឈ្មោះ កុល លក្ខិណា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរ​បបរ​ចុងភៅ​នៅ​កោះ​ពេជ្រ ស្នាក់នៅ​ភ្ទះ​ជួល សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្ស​កែវ និង​ម្នាក់ទៀត​មិនទាន់​ស្គាល់ឈ្មោះ។​

    បច្ចុប្បន្នកំពុង​បញ្ជូនទៅ មណ្ឌល​សុខភាព ខណ្ឌដូនពេញ៕


 

adverise with khmeread

មតិយោបល់