adverise with khmeread 0e7d714e 4254 4521 b44e 98b90f08a879

មន្ត្រីរដ្ឋបាល​ជលផល​ចតុមុខ ចុះ​ចាប់​អេ​ស្កា​វា​ទ័​រ ២ ​គ្រឿង​ដែល​ទន្ទ្រាន​ដែន​ជម្រក​ត្រី​ពង​

    ភ្នំពេញ ៖ អេ​ស្កា​វា​ទ័​រ​ចំនួន​ពីរ​គ្រឿង និង​មនុស្ស​ចំនួន​៦​នាក់ ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ចតុមុខ​ចុះ​ចាប់​ភ្លាមៗ នៅពេល​កំពុង​ធ្វើ​សកម្មភាព​ជីក​ទន្ទ្រានព្រៃ​ខុសច្បាប់​បែប​អណាធិបតេយ្យ នៅក្នុង​តំបន់​ជម្រក​ត្រី​ពង អតីត​ឡូ​ត៌​នេសាទ​លេខ​១៦ ត្រង់ចំណុច​ព្រំ​រដ្ឋបាល​រវាង​ស្រុក​ពញាឮ និង​មុខកំពូល ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​២៧ ​មិថុនា​ ឆ្នាំ​២០១៦។​

    លោក មា​ញ ពៅ នាយរង​អធិកា​ដ្ឋា​ន​រដ្ឋបាល​ជលផល​ចតុមុខ បានឱ្យដឹង នៅពេល​ចុះ​ចាប់​ក្រុម​ទន្ទ្រានព្រៃ​ជម្រក​ត្រី​ពង​យ៉ាង​អាណាធិបតេយ្យ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នេះ​ថា ក្រោយពី​មាន សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រួចមក​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ជលផល​ចុះ​ពិ​និត្យនៅ​កន្លែង ទីតាំង​ខាងលើ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​កន្លងមកនេះ គឺ​បាន​បង្ហាញថា​ពិតជា​មានការ​ទន្ទ្រាន ព្រៃ​ក្នុង​តំបន់ហាមឃាត់ ជម្រក​ត្រី​ពង​ពិតប្រាកដ​មែន។​

    លោ​ក មាញ ពៅ បាន​បន្តថា ក្រោយពី​មាន​បញ្ជា​ពី​នាយ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល លោក​ក៏បាន​ដឹកនាំ កម្លាំង​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​ចុះ​ចាប់​ភ្លាមៗ នៅនឹងកន្លែង ​ដែល​ជន​អណាធិបតេយ្យ​ទន្ទ្រានព្រៃ​ទាំងនោះ។ ប៉ុន្តែ​នៅពេល​ចុះ​ដល់ទី​តាំង​ខាងលើ ក្រុម​ទន្ទ្រានព្រៃ​ក្នុង​ជម្រក​ត្រី​ពង​ទាំងនេះ បាន​យក អេស្កាវាទ័រ​ទាំងពីរ​គ្រឿង ទៅ​លាក់ទុក​ក្នុងព្រៃ​ជ្រៅ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រី​ជំនាញ បាន​បន្ត​រុករក​កន្លែង​លាក់​គ្រឿងចក្រ​ឃើញ​ភ្លាមៗ ក្នុងនោះ​បានធ្វើ​ហាមឃាត់​ក្រុម​ទាំងនេះ និង​អេស្កាវាទ័រ​ទាំងពីរ​គ្រឿង ដើម្បី​យកមក​ធ្វើការ​សាកសួរ​តាម​ជំនាញ​បន្ត​នៅ​អធិការដ្ឋាន។​

    លោក មា​ញ ពៅ បានឱ្យដឹង​ទៀតថា ក្រោយពី​មានការ​ហាមឃាត់ ក្រុមមន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុម​ទន្ទ្រានព្រៃ​ក្នុង​ជម្រក​ត្រី​ពង បាន​ជីក​ប្រឡាយ​ប្រវែង​ជាង ៤​គីឡូម៉ែត្រ​ទទឹង​៣​ម៉ែត្រ ក្នុង​ជម្រៅ​២​ម៉ែត្រ ដោយ​កាប់បំផ្លាញ​ព្រៃ​យ៉ាងច្រើន។ ក្រោយពី​ក្រុម មន្ត្រី​ជំនាញ​សាកសួរ ក្រុម​ទាំង​នោះបាន​ប្រាប់ថា អេស្កាវាទ័រ​ចំនួន​ទាំងពីរ​គ្រឿង​នេះ គឺជា​កម្ម​សិទ្ធ​របស់ ឈ្មោះ​ "​ជាតិ"​ ដែល​រស់នៅ​ម្តុំ​ស្ពាន​ព្រែក​ព្នៅ។ ចំណែក​ពួកគាត់​ទាំង​៦​នាក់​វិញ គឺជា​អ្នកស៊ីឈ្នួល​បើកបរ និង​អ្នក​តម្រង់​ព្រំ​គម្រោង​តែប៉ុណ្ណោះ។​

    សូមបញ្ជាក់ថា នៅពេលដែល​ក្រុម​អណាធិបតេយ្យ​ចុះ​ធ្វើ​សកម្មភាព​ទន្ទ្រានព្រៃ​កន្លងមកនេះ គឺ​ពុំ​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​នៃ​ស្រុក​ទាំងពីរ​ឫ​ខេត្ត ចុះទៅពិនិត្យ ​ឬ​ធ្វើការ​ហាមឃាត់​នោះឡើយ​។ សកម្មភាព​ខាងលើ​ន​នេះ​ហាក់ដូចជា បើកដៃ​ឱ្យ​ក្រុម​អណាធិបតេយ្យ​ទាំងនេះ ទន្ទ្រានព្រៃ​ក្នុង​ជម្រក​ត្រី​ពង ជាពិសេស​គឺជា​ការទន្ទ្រាន​រំលោភ យក​ដី ជា​កម្ម​សិទ្ធ​ខុសច្បាប់​របស់ខ្លួន​តែម្ដង៕

adverise with khmeread

មតិយោបល់