ប្រទេសចិនមានរឿងគួរឱ្យចាប់អារម្មណ៍មួយចំនួនទាក់ទិននឹងការអភិវឌ្ឍន៍ទីក្រុង ដែលអ្នកសឹងតែមិនជឿនោះឡើយ។
ប៉ុន្ដែរាល់ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងអស់និងសំណង់ត្រូវការកន្លែងទូលាយ ដែលមានន័យថាអ្នកស្រុកគឺពេលខ្លះត្រូវបង្ខំចិត្តផ្លាស់ទីលំដើម្បីក្រុមហ៊ុនអាចអភិវឌ្ឍន៍អគារធំៗទំនើបៗ។ អ្នកខ្លះបដិសេធចេញពីផ្ទះរបស់ពួកគេ ពីព្រោះក្រុមហ៊ុនទាំងនោះឱ្យប្រាក់តិចជាងទីផ្សារខ្លាំងពេក។
ក្នុងប្រទេសចិនអគារដែលឈរនៅតែឯងខណៈដែលការសាងសង់កំពុងអភិវឌ្ឍន៍នៅជុំផ្ទះរបស់ពួកគេត្រូវបានហៅថា ផ្ទះដែកគោល ដោយសារផ្ទះទាំងនោះលៀនចេញឆ្កុយត្រង់ដូចដែកគោលតែឯង។
តោះមកមើលកំពូលម្ចាស់ផ្ទះក្បាលរឹង សុខចិត្តនៅផ្ទះកំបែកកំបាក់ ក៏មិនខ្ចីប្រគល់ដីឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ ដែលកេងប្រវ័ញ្ចតម្លៃហួសហេតុទាំងនោះដែរ៕
