adverise with khmeread Aaas

ប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួន​មុខសញ្ញា​ប្លន់​ទើប​ចេញពី​គុក

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ប្លន់ ហើយ​ទើបតែ​ចេញពី​ពន្ធនាគារ ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ចាប់ខ្លួន​ជាក់ស្ដែង បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន ពេល​ជួប​កម្លាំង​សមត្ថកិច្ច​ឃាត់​តែម្តង និង​ដកហូត​ថ្នាំញៀន​១​កញ្ចប់​តូច រួមទាំងឧបករណ៍ប្រើប្រាស់​មួយចំនួន​ផងដែរ  កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ ឆ្នាំ​២០១៥ តាម​បណ្តោយ​២៧៣ ភូមិ​១៤ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​រៀល វ៉ាន់​ថេត អាយុ​៣៦ ភេទ​ប្រុស មុខ​របប​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​រថភ្លើង ភូមិ​១៤ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​
     ប៉ូលិស​ខណ្ឌទួលគោក​ប​ន្ត​ថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​ប៉ូលិសខណ្ឌទួលគោក​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្ទះ​ហើយ​បាន​ចាប់ខ្លួន​ជាក់ស្ដែង​តែម្ដង​។​
    គួរ​បញ្ចាក់​ផងដែរ​ថា ជនសង្ស័យ​ខាងលើនេះ​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​អស់​រយ​:​ពេល​៦​ឆ្នាំ​ពីបទ​ប្លន់ ។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ប៉ុ​សិ៍​បឹងកក់​១​បញ្ចូនទៅ​អធិការ​ខណ្ឌទួលគោក​ដើម្បី​សាកសួរ​និង កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តី​វិធី ៕​

adverise with khmeread

មតិយោបល់