1

ស្ត្រី​មាន​ផ្ទៃពោះ​ទាំងនេះ មិនមែន​ឆ្កួត​ទេ​ដែល​យក​ជក់​បិត​លើ​ក្បាលពោះ តែ​ពួកគេ​កំពុង​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​ដទៃទៀត​នៅ​អាហ្វ្រិក​

    ​មានតែ​រឿង​មួយ​ប៉ុណ្ណោះ ដែល​ស្ត្រី​អាច​បញ្ជា​ស្រេច​ចិត្ត​លើ​បុរស គឺ​នៅពេល​មាន​ផ្ទៃពោះ​។ គ្មាន​នរណា​ឆក់យក​អំណាច​ងាយៗ​ពី​បុរសៗ​ឡើយ ប៉ុន្តែ​ស្ត្រី​មានអំណាច​ធម្មជាតិ​មួយ​អាច​បង្ក្រាប​ឥទ្ធិពល​បុរស​បាន តាមរយៈ​ការ​ពពោះ​នេះឯង​។​

​    ​Unborn Artists (​វិចិត្រករ​មិនទាន់​កើត​) គឺជា​ឈ្មោះ​អង្គការ​សប្បុរសធម៌​មួយ​ទើប​បង្កើតឡើង​នៅ​បែ​ល​ហ្សិ​ក​។ យុទ្ធនាការ​របស់​អង្គការ​នេះ​បង្កើតឡើង ដោយសារ​អត្រា​ទារក​ស្លាប់​ទាំង​មិនទាន់​កើតមាន​ពេក​ខ្ពស់​ក្នុងប្រទេស​អាហ្វ្រិក​។ បាវចនា​របស់​ពួកគេ​គឺ "​ចូលរួម​ជួយ​រៃអង្គាស​លុយ ដូច្នេះ​សូម​ទុកឱ្យ​កូន​មិនទាន់​កើត​របស់​យើង ជួយ​គាំទ្រ​ទារក​មិនទាន់​កើត​នៅ​អាហ្វ្រិក​ផង​"​។ អ្នក​គួរតែ​អាន​អត្ថបទ​មួយ​នេះ ប្រសិនបើ​អ្នក​ចង់ដឹងថា​តើ​ក្មេង​មិនទាន់​កើត​អាចជួយ​ក្មេង​មិនទាន់​កើត​ដោយ​របៀប​ណា​។​

​    ​យុទ្ធនាការ​នេះ​បានចាប់ផ្ដើម​បង្កើន​ការចាប់​អា​ម្មណ៍​ខ្ពស់​ទៅលើ​ម្ដាយ​នៅ​អាហ្វ្រិក ហើយ​ស្ត្រីៗ​មាន​ផ្ទៃពោះ​បានចាប់ផ្ដើម​ធ្វើការ​ងារ​ស្ម័គ្រចិត្ត​សម្រាប់​កម្មវិធី​នេះ​។ ក្នុង​កម្មវិធី​នេះ ស្ត្រី​ដែល​បាន​ស្ម័គ្រចិត្ត បាន​ប្រើ​ជក់​គូររូប​បិត​នៅលើ​ក្បាលពោះ​។ ហើយ​បែរ​ក្បាល​ជក់​ទៅលើ​ផ្ទាំង​ក្រណាត់ស​មួយ​។ លើ​ក្រណាត់​មាន​រូប​វេទមន្ត ដែល​គូរ​ឡើង​ដោយ​ចលនា​កម្រើក​របស់​ទារ​ក​ក្នុង​ផ្ទៃ​។ ស្នាដៃ​សិល្បៈ​គូរ​ដោយ​ទារក​មិនទាន់​កើត​ទាំងនេះ​ត្រូវ​បានដាក់​ដេញថ្លៃ​ដើម្បី​រ៉ៃអង្គាសប្រាក់​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃ​ផ្សេងទៀត​នៅ​អាហ្វ្រិក​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់