adverise with khmeread 1

តារា​ហុងកុង​ទាំងអស់​រួមទាំង​លី​តៅ​ហួ និង​ឈិន​ឡុង​នាំគ្នា​កាន់​បដា​មួយ​និង​បើកភ្លើង​ទូរស័ព្ទ​គោរព​សព​អ្នក​ពន្លត់អគ្គីភ័យ​ដែល​ប្តូរជីវិត​ដើម្បី​សុខទុក្ខ​ប្រជាជន

    ​តារា​ហុងកុង​និង​តារាចម្រៀង​ជាច្រើន​បាន​ចូលរួម​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​រប​ស់​ទីក្រុង​ហុងកុង ដែល​បាន​ចំណាយពេល ១០៨ ម៉ោង​ដើម្បី​ពន្លត់ភ្លើង​ដ៏​សន្ធោរ​សន្ធៅ​កាលពី​សប្តាហ៍​មុន ដោយបាន​សម្លាប់​ក្រុម​ពន្លត់អគ្គីភ័យ​ពីរ​នាក់​។​

​    ​យុទ្ធនាការ “​គោរព​អ្នក​ពន្លត់អគ្គីភ័យ​រប​ស់​យើង​” បាន​បង្កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ដោយ​ក្រុម​សិល្បករ​សិល្បការិនី ដូចជា Andy Lau, Tak-wah, Eric Tsang Chi-wai, Sammo Hung Kam-bo និង​តារា​ច្រៀង​ប៉ប់​លោក Eason Chan Yik-shun​។​

​    ​ពួកគេ​បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​ទាំងឡាយ​ឱ្យ Upload រូបភាព​របស់​ពួកគេ​ក្នុង Facebook ដោយ​កាន់​ស្លាក​ជាមួយ​ពាក្យ “Salute to Our Firefighters” និង​បើកភ្លើង​ទូរស័ព្ទ​។​

​    ​បទ​ចម្រៀង​សម្រាប់​ព្រឹត្តិការណ៍​នេះ​ក៏​កំពុង​ស្ថិតក្នុង​ដំណើរ​ការផលិត​ផងដែរ​។​

​    ​តារា​ទាំង​បួន​ដួង​បាន Upload រូបភាព​របស់​ពួកគេ​ហើយ​តារាភាពយន្ត​ឯទៀត​ព្រមទាំង​អ្នកនយោបាយ​ក៏​ធ្វើបែបនេះ​ដែរ​។​

​    ​នៅក្នុង​ចំណោម​នោះ​ក៏មាន​លោក​ឈិន​ឡុង (​ឬ Jackie Chan) តារាចម្រៀង​ប៉ប់​លោក Julian Cheung Chi-lam សមាជិកសភា​បក្ស​សេរីភាព​លោក James Tien Pei-chun និង​ជំនួយការ​នយោបាយ​រប​ស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Caspar Tsui Ying-wai ផងដែរ​។​

​    ​ងាក​ចេញពី​រូបភាព​បន្តិច ក្រុម​តារាចម្រៀង​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ក៏បាន​ថត​បទ​ចម្រៀង​មួយ​ដើម្បី​ឧទ្ទិស​ដល់​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ហុងកុង​ផងដែរ​។​

​    ​បទ​ចម្រៀង​នេះ​នឹង​ចេញផ្សាយ​នៅ​ម៉ោង ៧ ព្រឹក (​នៅ​ហុងកុង​) នៅ​ថ្ងៃ​អង្គារ​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​និង​វិទ្យុ​ចំនួន ៩ របស់​ហុងកុង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់