adverise with khmeread 1

ដង្កូវ ផ្សិត ស្រមោច​ក្នុង​សួន​...​លែង​ជា​បញ្ហា​ទៀតហើយ​ជាមួយ​ដំណោះស្រាយ​រាក់​កំផែល​នេះ​!

    ​មនុស្ស​ភាគច្រើន​មិនបាន​ដឹងថា​បញ្ហា​ក្នុង​សួនច្បារ​ភាគច្រើន​អាច​ដោះស្រាយ​យ៉ាង​ងាយស្រួល​ដោយ​ប្រើ​ម្សៅ​មេនំ​ប៉័ង (Baking Soda) នោះទេ​! អាន​បន្តថា​តើ​បញ្ហា​អ្វីខ្លះ​ដែល​ម្សៅ​នេះ​អាចជួយ​ដោះស្រាយបាន​។ 

​    ​១. ផ្សិត​
​    ​លាយ​ម្សៅ​មេនំ​ប៉័ង ៤ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក ៤ លីត្រ អ្នកនឹង​ទទួលបាន​ទឹក​កម្ចាត់​ផ្សិត​សម្រាប់​រុក្ខជាតិ​របស់​អ្នក​ជាមិនខាន​។ 

​    ​២. ដង្កូវ​
​    ​លាយ​ម្សៅ​មេនំ​ប៉័ង និង ទឹក​ឱ្យ​ស្មើ​បរិមាណ​គ្នា រួច​ស្រោច​លើ​រុក្ខជាតិ​ដូចជា ស្ពៃក្តោប ឬ​ស្ពៃ​ប្រូ​ខូ​លី​។ ដង្កូវ​នឹង​រត់​គេចចេញ​ភ្លាម​មិន​ចាំ​ស្អែក​នោះឡើយ​។ 

​    ​៣. ផ្កា​
​    ​លាយ​ម្សៅ​មេនំ​ប៉័ង​១​ស្លាបព្រា​កាហ្វេ និង​ទឹក​ប្រហែល​កន្លះ​លីត្រ រួច​ស្រោច​លើ​ផ្កា ផ្កា​នោះ​នឹង​ឆាប់​លូតលាស់ និង​រីក​យ៉ាង​ស្រស់ស្អាត​។ 

​    ​៤. ផើងផ្កា​
​    ​មុនពេល​ដាក់​ដី​ចូល​ផើង សូម​ដាក់​ស្រទាប់​ម្សៅ​មេនំ​ប៉័ង​ស្តើង​មួយ​នៅ​ចំ​កណ្តាល​ដី​សម្រាប់​ដាក់​ផើង​នោះ​។ វា​នឹង​ជួយ​រក្សា​ផ្កា​ដែល​ដាំ​ក្នុង​ផើង​ស្រស់​បានយូរ​។ 

​    ​៥. ស្រមោច​
​    ​គ្រាន់តែ​លាយ​ម្សៅ​មេនំ​ប៉័ង និង​ទឹកខ្មេះ​មួយចំនួន​តូច រួច​ស្រោច​ចូល​រន្ធ​ស្រមោច វា​នឹង​ងាប់​មួយ​រំពេច​។ 

​    ​៦. ខ្ចៅខ្យង​
​    ​ម្សៅ​មេនំ​ប៉័ង​អាច​កម្ចាត់​ខ្ចៅខ្យង​យ៉ាង​ឆាប់រហ័ស​។ ច្បិច​ម្សៅ​មេនំ​ប៉័ង​មួយ​ចឹប រោយ​ពីលើ​ខ្ចៅខ្យង វា​នឹង​ងាប់​មួយ​រំពេច​។ តែ​ត្រូវ​ចាំ​កុំ​រោយ​ច្រើនពេក​ប្រយ័ត្ន​ងាប់​ស្លឹក​រុក្ខជាតិ​៕ 

adverise with khmeread
ប្រភព៖ healthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់