adverise with khmeread 1

សង្គ្រាម​ភាសាជាតិ​! អ្នកនយោបាយ​បារាំង​ចង់ឱ្យ​លុប​ភាសា​អង់គ្លេស​ចេញពី​ភាសាផ្លូវការ​របស់ EU

    ​ក្រុម​អ្នក​ចងក្រង​ភាសាជាតិ​បារាំង​មិនដែល​ចិត្តល្អ​ចង់ឱ្យ​ភាសា​អង់គ្លេស​មានប្រៀប​ជាង​ភាសា​បារាំង​នោះទេ ហើយ​មនុស្ស​មួយចំនួន​មើលឃើញ​ការចាកចេញ​របស់​អង់គ្លេស​ពី EU គឺជា​ឱកាស​មួយ​ដើម្បី​កម្ចាត់​ភាសា​អង់គ្លេស យ៉ាងហោចណាស់​ក៏​ក្នុង​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ដែរ​។ 

​    ​ការសម្រេចចិត្ត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អង់គ្លេស​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប​បានចាប់ផ្តើម​ធ្វើឱ្យ​អង់គ្លេស​កាន់តែ​លិចលង់​បន្តិច​ម្តងៗ​ហើយ  នៅពេល​អ្នកនយោបាយ​បារាំង​ពីររូប​ទាមទារ​ឱ្យ​ចក្រភព​អង់គ្លេស​យក​ភាសា​ខ្លួន​ទៅជា​មួយ​ផង​មុននឹង​បិទទ្វារ​សហភាព​អឺរ៉ុប​។ 

​    ​ជន​និយម​ស្តាំ លោក Robert Menard អភិបាលក្រុង Beziers ស្ថិតនៅ​ប៉ែក​ខាងត្បូង​ប្រទេស​បារាំង បាន​និយាយថា "​ភាសា​អង់គ្លេស​លែង​ជា​ភាសា​ស្របច្បាប់​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ទៀតហើយ​"​។ 

​    ​សម្អប់​ភាសា​អង់គ្លេស​ហាក់​បាន​រាលដាល​ទៅ​គូបដិបក្ខ​នយោបាយ​នានា​ក្នុងប្រទេស​បារាំង ខណៈ​មេដឹកនាំ​បក្ស​ឆ្វេងនិយម លោក  Jean-Luc Melenchon បាន​និយាយ​តាម Twitter ថា "​ភាសា​អង់គ្លេស​លែង​ជា​ភាសា​ប្រើប្រាស់​ផ្លូវការ​ទី​បី​នៅ​សភា​អឺរ៉ុប​ទៀតហើយ​"​។ 

​    ​គួរ​បញ្ជាក់ថា សហភាព​អឺរ៉ុប​មាន​ភាសា​ប្រើប្រាស់​ផ្លូវការ​ចំនួន ២៤​។ ហើយ​ជនជាតិ​បារាំង​តែងតែ​ធ្វើតេស្ត​ភាសា​អង់គ្លេស​បាន​ពិន្ទុ​បាត​តារាង​ជាប្រចាំ​៕

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់