adverise with khmeread 1

៤ រូបមន្ត​នេះ​ជួយ​ឱ្យ​នារី​រក្សា​សម្រស់​ស្បែក​ភ្លឺរលោង​បែប​ធម្មជាតិ​

​    ​ស្បែក​ភ្លឺរលោង​គឺជា​រឿង​អាទិភាព​របស់​មនុស្ស​ស្រី​គ្រប់រូប​។ ជាការ​ពិត​មាន​ផលិតផល​គ្រឿងសម្អាង​ច្រើនណាស់​ដែល​អាច​ប្រើ​មាន​ប្រសិទ្ធភាព​ភ្លាមៗ ប៉ុន្តែ​ដោយសារ​បញ្ហា​តម្លៃ​ផលិតផល ទើប​របស់​ធម្មជាតិ​តែងតែ​ដើរ​មុខ​គេ​ជានិច្ច សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ចង់បាន​សម្រស់​ស្អាត និង​ចំណាយ​តិច​។ 

​    ​ខាងក្រោម​នេះ​គឺជា​ម៉ា​សមុខ​ចំនួន ៤ រូបមន្ត​ដែល​ជួយ​ធ្វើឱ្យ​ស្បែក​នារី​ទាំងឡាយ​ភ្លឺរលោង​។ 

​    ​១. ទឹកក្រូច​ភ្លា​សុទ្ធ​
​    ​ច្របាច់​ទឹកក្រូច​ភ្លា រួច​យក​សំឡី​ជ្រលក់​ទឹក​នេះ​ជូត​លើ​មុខ​ឱ្យ​សព្វ​។ មួយ​ម៉ោង​ក្រោយ​លាង​ទឹក​ចេញ​។ ធ្វើ​វា​រាល់ថ្ងៃ​នឹងធ្វើ​ឱ្យ​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត និង​ជួយ​បន្ថយ​ស្លាកស្នាម​ថែម​ទៀតផង​។ 

​    ​២. ក្រូច​ភ្លា ប៉េងប៉ោះ និង​ម្សៅ​រមៀត​
​    ​ដាក់​ទឹកក្រូច​ភ្លា ៣ ស្លាបព្រា​កាហ្វេ​ចូល​ទឹក​ប៉េងប៉ោះ​ស្រស់ ១ ស្លាបព្រា​កាហ្វេ និង​ម្សៅ​រមៀត​មួយ​ចឹប​។ អត្ថប្រយោជន៍​ក្រូច​ភ្លា​ជាមួយ​ប៉េងប៉ោះ (​ជាតិ​លី​កូ​ពី​ន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​) និង​ម្សៅ​រមៀត (​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​រលាក​) នឹង​ជួយ​ឱ្យ​ស្បែក​តឹង​រលោង​យ៉ាង​មាន​ប្រសិទ្ធភាព​។ លាយ​គ្រឿង​ទាំងបី​ចូលគ្នា និង​លាប​លើ​មុខ​ទុក​មួយ​ម៉ោង​សឹម​លាង​ទឹក​ចេញ​។ ធ្វើ​រាល់ថ្ងៃ​ដើម្បី​ស្បែក​ស្អាត​ភ្លឺរលោង​។ 

​    ​៣. ក្រូច​ភ្លា ម្សៅ​ទឹកដោះគោ និង​ទឹកឃ្មុំ​
​    ​លាយ​ទឹកក្រូច​ភ្លា ១ ស្លាបព្រា​កាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និង ម្សៅ​ទឹកដោះគោ ១ ស្លាបព្រា​បាយ ហើយ​លាប​លើ​មុខ​។ ទុកឱ្យ​វា​ស្ងួត ១៥ នាទី សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​។ បិត​ម៉ាស​នេះ​រាល់ថ្ងៃ​ដើម្បី​ស្បែក​រលោង​។ 

​    ​៤. ក្រូច​ភ្លា និង​ទឹកដូង​
​    ​លាយ​ទឹកក្រូច​ភ្លា​ប៉ុន្មាន​ដំណក់​ជាមួយ​ទឹកដូង​មួយចំនួន​សម្រាប់តែ​លាប​លើ​មុខ​។ ទុកចោល ៣០ នាទី សឹម​លាង​ទឹក​ចេញ​។ ទឹកដូង​ជួយ​បំបាត់​ស្នាម​ក្រហម​លើ​មុខ និង​បំពេញ​សំណើម​ដល់​ស្បែ​កមុខ​។ លាប​វា​រាល់ថ្ងៃ​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់