adverise with khmeread 1

ប្រឹង​អស់ក្បាច់ មានតែ​ទូល​ដុំថ្ម​សម្រក​ទម្ងន់​

​    ​បុរស​អាយុ ៥៤ ឆ្នាំ​មកពី​ទីក្រុង​ជី​លីន ប្រទេស​ចិន​កំពុង​ធ្វើឱ្យ​ល្បី​ពេញ​ព័ត៌មាន​អន្តរជាតិ ដោយសារតែ​លំ​ហាត់ប្រាណ​សម្រក​ទម្ងន់​ដ៏​ចម្លែក​របស់គាត់​។ លោក កុង យ៉ាន អះអាងថា ដើរ​ទូល​ដុំថ្ម ៤០ គីឡូក្រាម​រាល់ថ្ងៃ​អាចជួយ​ស្រក​ទម្ងន់​បាន ៣០ គីឡូក្រាម​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ​។​

​    ​លោក​កុង យ៉ាន​លែង​ជា​មនុស្ស​ប្លែក​មុខ​ក្នុង​សួន បន្ទាប់ពី​គាត់​បង្ហាញខ្លួន​ទូល​ដុំថ្ម​រាល់​ព្រឹក​ឡើង​ជ្រេញ​មុខ​។ រៀងរាល់ថ្ងៃ គេ​ឃើញ​លោក​ដើរ​តាមផ្លូវ​ឌឿងហែម ឡើង​ចុះ​កាំជណ្តើរ​ដើម្បី​បាន​រាង​ស្អាត​ឡើងវិញ​។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​គាត់​មើលទៅ​ខុសពី​អ្នក​ហាត់ប្រាណ​ដទៃ​គឺ​ដុំថ្ម ៤០ គីឡូក្រាម​លើ​ក្បាល​គាត់​តែម្តង​៕

adverise with khmeread
ប្រភព៖ Odditycentral

អ្នកនឹងចូលចិត្ត

មតិយោបល់