adverise with khmeread 1

អាយុ ៥០ និង​មានកូន​ប្រុស​ពេញវ័យ​ម្នាក់ រាង​ស្អាត​ញាក់សាច់​យ៉ាងហ្នឹង តើ​គាត់​ធ្វើ​ដូចម្តេច​ទើប​រាង​អ៊ីចឹង​?

    ​មនុស្ស​នៅលើ​បណ្តាញ​សង្គម​ជាច្រើន​ស្ទើរតែ​មិន​ជឿថា ស្ត្រី​ម្នាក់​ដែល​មើលទៅ​មាន​អាយុ​មិន​ដល់ ៣០ ឆ្នាំនេះ​ជា​ម្តាយ​អាយុ ៥០ ឆ្នាំ​។​

​    ​គាត់​ទទួលបាន​ការសរសើរ​និង​គោរព​ពី​អ្នកគាំទ្រ​របស់គាត់ ដែល​ពួកគេ​ភាគច្រើន​គឺ​ក្មេងប្រុស​ស្រី​ជំទង់ ហើយ​ពួកគេ​បាន​ហៅ​អ្នកស្រី​ថា "​អ្នកស្រី Ye"​។​

​    ​អ្នកស្រី Ye ដែល​មកពី​ទីក្រុង Xinyang ប្រទេស​ចិន មានកូន​ប្រុស​ពេញវ័យ​មួយរូប​ដែលមាន​ការងារ​ធ្វើ​ហើយ ហើយ​អ្នកស្រី​បាន​ទៅ​ក្លឹប​ហាត់ប្រាណ​អស់​រយៈពេល ២០ ឆ្នាំ​ចាប់តាំងពី​អ្នកស្រី​មាន​អាយុ ៣០​។ 

​    ​ជាមួយ​ការបូជា​ដើម្បី​ហាត់ប្រាណ​ដូច​គាត់ គ្មានអ្វី​ត្រូវ​ឆ្ងល់​នោះឡើយ​ថា​តើ​ហេតុអ្វី​គាត់​អាច​រក្សា​រាង​បានល្អ​យ៉ាងនេះ ដែល​រឿងនេះ​បានធ្វើឱ្យ​មនុស្ស​មាន​អាយុ​ពាក់កណ្តាល​គាត់​ច្រណែន​ជាខ្លាំង​។​

​    ​អ្នកស្រី​បាន​និយាយថា រាងកាយ​ដ៏​ល្អ​របស់គាត់​គឺជា​លទ្ធផល​នៃ​ការហាត់​ប្រាណ​ជា​រៀងរាល់ថ្ងៃ​រយៈពេល​ពីរ​ម៉ោង​។ អ្នកស្រី​ក៏បាន​និយាយទៀតថា គាត់​ហែល​ទឹក​រៀងរាល់ថ្ងៃ​និង​ទៅ​ក្លឹប​ហាត់ប្រាណ​យ៉ាងហោចណាស់​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​នៅពេលដែល​គាត់​មិន​ទៅ​ក្លឹប គាត់​ហាត់ប្រាណ​នៅផ្ទះ​។​

​    ​ទោះយ៉ាងណា ចំណាយពេល​ពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ហាត់ប្រាណ​ហាក់ដូចជា​ច្រើនណាស់ ប៉ុន្តែ​អ្នកស្រី Ye បាន​និយាយថា ដើម្បី​សុខភាព​ល្អ ចំណាយពេល​ប៉ុណ្ណឹង​វា​មិន​ច្រើន​នោះទេ​៕

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់