adverise with khmeread %e1%9f%a1

ឃាត់បុរសស្បែកខ្មៅប្រើហិង្សាវាយនារីខ្មែរ

    ភ្នំពេញ ៖ បុរស​ស្បែក​ខ្មៅ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​២៧​ធ្នូ បន្ទាប់ពី​បាន​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​វាយ​នារី​ម្នាក់​ដែលជា​អតីត​សង្សារ​របស់ខ្លួន ព្រោះតែ​រឿង​ប្រច័ណ្ឌ​កាល​ពីយ​ប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះជួល​លេខ​៧ ផ្លូវ​ទី​៧ ក្នុង​បុរី​អង្គរ​ភ្នំពេញ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
     ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា   ជនសង្ស័យ​ឈ្មោះ INSHIODO KINGSLEY (​ឃី​ង​ស្ល៊ី អ៊ីន​សួ​ឌូ​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​លក់​កាបូប កាន់​លិខិតឆ្លងដែន​លេខ​AO1634389 របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ស្នាក់នៅ​ចំណុច​ផ្ទះជួល​លេខ​៧ ផ្លូវ​ទី​៧ ក្នុង​បុរី​អង្គរ​ភ្នំពេញ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
     ចំណែក​ជនរងគ្រោះ​ឈ្មោះ ចាន់ ស្រី​នាង ​ភេទ​ស្រី អាយុ​១៩​ឆ្នាំ ទីលំនៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​៩៣ ក្រុមទី​១៧​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ មុខ​របរ​រត់​តុ​ហាង​បារាំង​។​របួសស្នាម​: ស្នាម​ជាំ​ក្រហម​ក្នុង​គ្រាប់ភ្នែក​ខាងស្ដាំ​ហើម​ត្រចៀក​ខាងឆ្វេង និង​ស្នាម​ឆ្កូត​ខ្នង ដោយសារ​ចុង​កាំបិត​។​
      ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ផ្ទះជួល​លេខ​៧ ផ្លូវ​ទី​៧ ក្នុង​បុរី​អង្គរ​ភ្នំពេញ​សង្កាត់​ទួល​សង្កែ ជនសង្ស័យ និង​ជនរងគ្រោះ អតីត​ជា​សង្សារ​នឹង​គ្នា បានមក​ជួបគ្នា​។​ដោយសារតែ​ក្ដី​ប្រច័ណ្ឌ បុរស​ស្បែក​ខ្មៅ​ក៏​ផ្ទុះ​ហិង្សា​វាយ​ដូច​បាវ​សាក់​បណ្ដាល​ឲ្យ​មាន​របួសស្នាម​តែម្តង​។​លុះ​ម៉ោង​៣​រសៀល​ថ្ងៃទី​២៧​ធ្នូ​២០១៥ ទើប​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង ។​
    ករណី​ខាងលើ​ប៉ូលិស​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់