adverise with khmeread 1

ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ធំ​បំផុត​លើ​ពិភពលោក​អាច​បឺត​យក​អ័ព្ទ​ដូច​ស៊ី​បាយ និង​ច្នៃ​ផ្សែង​អ័ព្ទ​ទៅជា​ត្បូង​

    ​ក្នុង​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​ក្នុង​សប្តាហ៍​មុន អ្នក​រចនា​ម៉ូត​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​លោក Daan Roosegaarde បានបង្ហាញ​លទ្ធផល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​រយៈពេល ៣ ឆ្នាំ​របស់គាត់ នោះ​គឺ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ធំ​បំផុត​មិន​ធ្លាប់​បង្កើត​ពីមុនមក​។ ម៉ាស៊ីន​នេះ​គឺ​ដូចជា​អគារ​មួយ ដែល​អាច​បឺត​យក​ផ្សែង​អ័ព្ទ​បាន​ជាង ៣០.០០០ ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង រួច​រំងាស់​ភាគ​លិ្អ​តនៃ​ផ្សែង​អ័ព្ទ​ទាំងនោះ​ឱ្យ​ខាប់​ក្លាយជា "​ត្បូង​តូចៗ​" ដែល​អាច​យកទៅ​ដាំ​ក្នុង​ចិញ្ចៀន និង​គ្រឿងអលង្កា​ដទៃទៀត​។ 

​    ​ផ្សែង​អ័ព្ទ ១០០០ ម៉ែត្រគូប​អាច​ផលិត​ចេញ​ជា​ត្បូង​មួយ​គ្រាប់​តូច ដូច្នេះ​មានន័យថា មនុស្ស​នឹង​ពាក់​ខ្យល់ពុល​លើ​ខ្លួន​ពួកគេ ដែល​ផលិត​ចេញពី​ម៉ាស៊ីន​ឈ្មោះ Smog Free Tower​។ អ្នកបង្កើត​ម៉ាស៊ីន​នេះ​និយាយថា បើ​ទិញ​ត្បូង​នេះ​មួយ​គ្រាប់​មានន័យថា អ្នក​បាន​ចូលរួមចំណែក​បន្សុទ្ធ​ខ្យល់ ១០០០ ម៉ែត្រគូប​ក្នុង​ទីក្រុង​ដែល​ដំឡើង​ម៉ាស៊ីន Smog Free Tower​។​

​    ​ម៉ាស៊ីន​គំរូ​នេះ​នឹងត្រូវ​យកទៅ​បង្ហាញ​ក្នុង​ទីក្រុង​បី​ដែល​សម្បូរ​ផ្សែង​អ័ព្ទ​ជាងគេ ក្នុងនោះ​មាន ប៉េកាំង មុំ​បៃ និង​ប៉ារីស​៕ 

adverise with khmeread
ប្រភព៖ gizmodo

មតិយោបល់