adverise with khmeread 1

ញញឹម​ខ្ជឹប​ហ្មង​! ពេល ឈិន ឡុង អញ្ជើញ​ទៅ​ទទួលទាន​បាយ​នៅ​ប៉េកាំង​

    ​កាលពី​ថ្ងៃអាទិត្យ អតីត​តារា NBA លោក Kobe Bryant បាន​ផុស​រូបភាព​របស់គាត់​ថត​ជាមួយ​ឈិន​ឡុង​នៅលើ​បណ្តាញ​សង្គម Instagram បន្ទាប់ពី​បាយល្ងាច​រួច​នៅ​ទីក្រុង​ប៉េកាំង​។​

​    ​គាត់​បាន​សរសេរ​នៅលើ​ផុស​នោះ​ថា "​អរគុណ Jackie សម្រាប់​បាយល្ងាច​ដ៏​ពិសេស​នៅ​ប៉េកាំង​"​។​

​    ​ខណៈ​គ្មាន​នរណាម្នាក់​ដឹងថា​តើ Bryant នឹងធ្វើ​អ្វី​បន្ទាប់​ក្រោយ​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់បោះ​នោះ មានការ​រំពឹង​ទុកជា​ច្រើន​ថា គាត់​មាន​គម្រោង​ចូលប្រឡូក​វិស័យ​សិល្បៈ​។ Sina Sport សន្និដ្ឋានថា Bryant កំពុង​ស្វែងរក​ការសហការ​ជាមួយ​ឈិន​ឡុង​ដែលជា​តារា​ប្រុស​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ទី​ពី​រលើ​ពិភពលោក​។​

​    ​Bryant តែងមាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​អ្នកគាំទ្រ​ចិន ខណៈ​តែងតែ​មក​ចិនដីគោគ​យ៉ាងហោចណាស់​មួយឆ្នាំ​ម្តង​៕

 

Thank you Jackie for a great dinner in Beijing!

A photo posted by Kobe Bryant (@kobebryant) on

 

adverise with khmeread
ប្រភព៖ shanghaiist

អ្នកនឹងចូលចិត្ត

មតិយោបល់