adverise with khmeread Facebook notification malware 683761

វេ​ប​សាយ Express របស់​អង់គ្លេស​ព្រមាន​ថា Notification លើ Facebook ឆ្លង​មេរោគ​ជ្រាបចូល​ទូរស័ព្ទ​

    ​យោងតាម​វេ​ប​សាយ Express របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បានឱ្យដឹងថា មេរោគ​ថ្មី​ឥឡូវ​ចេះ Tag ជនរងគ្រោះ​មិន​រើសមុខ​នៅក្នុង Facebook Comment និង Status ពី​មិត្តភក្ដិ​របស់​អ្នក បន្ទាប់មក​វា​ចូលក្នុង​ឧបករណ៍​របស់​អ្នក​ដោយ​ចូលទៅ​បំផ្លាញ​ទូរស័ព្ទ​តែម្ដង​។​

​    ​អ្នកលេង Facebook ត្រូវបាន​ក្រើនរំលឹក​ឱ្យ​ប្រុងប្រយ័ត្ន នៅពេល​ចុច​នៅលើ​ព័ត៌មាន​ដែល​លោត​នៅលើ Notification ដ៏​សាហាវ ហើយ​មេរោគ​ទាំងនោះ​អាច​ដំឡើង​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ដោយ​ការ​ក្លែងបន្លំ​ជា​វេ​ប​សាយ​។​

​    ​អ្នកប្រើប្រាស់ Facebook ជាច្រើន​បានទទួល​ការ Tag នៅលើ Notification របស់​ពួកគេ ប៉ុន្ដែ​នៅពេលដែល​ពួកគេ​ចុច​លើ​ព័ត៌មាន​ដែល​គេ Tag ទាំងនោះ វា​នឹង​ដំឡើង​មេរោគ​ចូលក្នុង​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​។​

​    ​ពេលនេះ​វា​គឹជា​ពេលដែល​អ្នក​ទាំងអស់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការ Tag ឱ្យ​គ្នា​ទៅវិញទៅមក ដោយសារ​ព័ត៌មាន​ទាំងនោះ​គឺ​ខុសៗ​គ្នា យើង​មិនអាច​ដឹងថា​មួយណា​ជា​មេរោគ​ឬ​យ៉ាងណាទេ​។ តែ​ប្រសិនបើ​អ្នកប្រថុយ​ចុច​នោះ ប្រយ័ត្ន​ស្ដាយក្រោយ​៕

adverise with khmeread
ប្រភព៖ express

អ្នកនឹងចូលចិត្ត

មតិយោបល់