adverise with khmeread 1

គីម​ជុង​អ៊ុន​ជះ​លុយ ១៨,៥​លាន​ដុល្លារ​លើ​ឡាន​ទំនើប​និង​១,៩៨​លាន​ដុល្លារ​លើ​លី​អូ​សិច​ស៊ី ខណៈ​ប្រជាជន​ខ្លួន​ក្រ​រហាម​

    ​លោក គីម ជុង​អ៊ុន ហាក់​មានជីវិត​ស្តុកស្តម្ភ​ដោយមាន​ស្រាក្រហម​ថ្លៃៗ​សម្រាប់​ផឹក ត្រី​និង​ស្រា​ល្អៗ​មកពី​អាល្លឺម៉ង់ ស្រី​ញី​អូន​បង​និង​ជាពិសេស​គឺ​ការគ្រប់គ្រង​ផ្នែក​យោធា​តែម្តង​។​

​    ​ខណៈ​លោក គីម​ជុង​អ៊ុន កំពុង​រស់នៅក្នុង​ជីវិត​ដូច​នៅ​ឋានសួគ៌ ប្រទេស​កូរ៉េខាងជើង​ហាក់​កំពុង​រលាយ​បន្តិច​ម្តងៗ​។​

​    ​ប៉ុន្តែ​រឿង​ទាំងនោះ​មិនបាន​បញ្ឈប់​គាត់​ពី​ការចាយ​លុយ​ទៅលើ​រថយន្ត​តម្លៃ ១៨,៤៨ លាន​ដុល្លារ សម្រាប់​គាត់​និង​គូកន​ឡើយ ខណៈ​ប្រជាជន​ពេញ​ផ្ទៃ​ប្រទេស​មិនអាច​ផ្គត់ផ្គង់​សូម្បីតែ​អាហារ​ប្រចាំថ្ងៃ​បាន​។​

​    ​ការ​ដៀលត្មះ​នេះ​បានកើត​ឡើងខណៈ​លោក គីម​ជុង​អ៊ុន បាន​បង្កើត​កម្មវិធី​ធ្វើ​ម្ហូប​ស្រដៀង MasterChef ស្របពេល​ប្រជាជន​របស់គាត់​កំពុង​ស្រែក​ឃ្លា​នរក​អង្ករ​ច្រក​ឆ្នាំង​សឹង​មិនបាន​។​

​    ​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​បាន​ភ្លក្ស​រសជាតិ​រថយន្ត Mercedes Benz Limousines ដ៏​ធំ​និង​ទំនើប​ដែលមាន​តម្លៃ ១,៥៩ លាន​ដុល្លារ (១,២ លាន​ផោន​) ដែលជា​រឿយៗ​គេ​ឃើញ​គាត់​ជិះ​វា​ទៅ​ជួប​ប្រជាជន​ក្រីក្រ​លំបាក​។​

​    ​នៅក្នុង​វិក្កយបត្រ​នាំចូល​របស់​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​ក៏មាន​កង់​តម្លៃ ៧,៩៣ លាន​ដុល្លារ ម៉ូតូ​តម្លៃ ៥,២៨ លាន​ដុល្លារ និង រថយន្តក្រុង​តម្លៃ ១១, ៨៩ លាន​ដុល្លារ ដែល​ទាំងអស់នេះ​គឺ​នាំចូល​ពី​ប្រទេស​ចិន​ខណៈ​ប្រជាជាតិ​មួយ​នេះ​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​លោកខាងលិច​។​

​    ​កាលពីដើម​ឆ្នាំនេះ គាត់​បាន​ជះ​លុយ​លើ​ខោ​ក្នុង​សិច​ស៊ី​ដែលមាន​តម្លៃ ១,៩៨ លាន​ដុល្លារ​សម្រាប់​ស្រី​កំណាន់​អាថ៌កំបាំង​របស់គាត់ ហើយ ២,៦៤ លាន​ដុល្លារ ផ្សេងទៀត​សម្រាប់​ក្លឹប​ហាត់ប្រាណ​សម្ងាត់​ដើម្បី​ហាត់ប្រាណ​សម្រក​ទម្ងន់​៕

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់