adverise with khmeread 80e36281 71ae 4b30 b684 f9d0e443dd21

ប្រើ​កាំភ្លើង​ភ្ជង់​ក្បាល​ដោយសារតែ​សេចក្តី​ច្រណែន,​ ជាប់​ខ្នោះ

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា និង កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​កើតឡើង​កាលពី​ថ្ងៃទី​២៧​ មិថុនា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៨៧ ផ្លូវ​លេខ​០៥ ក្រុមទី​១៤ ភូមិទួល​រកា​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ជនដៃដល់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សួន រ៉ាស៊ី ហៅ ដាវ​ណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមេការ​ចំការ​ម្រេច ស្នាក់នៅ​ចំការ​ម្រេច ភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់​ចង្អើរ ខេត្តកែប ឃាត់ខ្លួន។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ឈន ម៉ារ​ឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត ស្នាក់​នៅផ្ទះ​លេខ៨៧ ផ្លូវ​លេខ​០៥ ក្រុមទី​១៤ ភូមិទួល​រកា​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​គ្រោះ​ឈ្មោះ សួន រ៉ាស៊ី ហៅ ដាវ​ណ្ណ បាន​ចេញពី​ចំការ ម្រេច​នៅ​ខេត្ត​កែប មកលេង​ផ្ទះ​ថៅកែ​ចំាការ​ម្រេច​ឈ្មោះ គង់ ហ៊ុនធារិទ្ធ នៅ​ភូមិ ទួល​រកា​១ សង្កាត់ចាក់អង្រែ​ក្រោម​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

    ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ឈន ម៉ារ​ឌី ជា​អ្នកស្នាក់នៅ​ផ្ទះ​ជាមួយ​ថៅកែ​ឈ្មោះ គង់ ហ៊ុនធារិទ្ធ ​បានមក​ដល់​ឃើញ​ជនសង្ស័យ​នៅក្នុង​ផ្ទះ មានចិត្ត​ច្រណែន​ខឹង ក៏បាន​ទាត់​កៅអី និងធុងសម្រាម នៅក្នុង​ផ្ទះ ហើយ​ជនសង្ស័យ​បាន​ស្តីបន្ទោស​ក៏មាន​ទំនាស់​ពាក្យសំដី និង វាយ ប្រតាយប្រតប់​គ្នា។​

    ពេលនោះ​ជនសង្ស័យ​បាន​យក​កាំភ្លើងខ្លី​០១​ដើម​ម៉ា​កឡុង ពណ៌ខ្មៅ បង់​០១, ​គ្រាប់ ចំនួន​០៨​គ្រាប់ ដែល​ទុក​ជាប់​ខ្លួន ដោយ​គ្មាន​លិខិតអនុញ្ញាត មក​ភ្ជង់​គំរាម​ជនរងគ្រោះ។ ទន្ទឹម​នោះ​កម្លាំង ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បានមក​ដល់​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​ចាត់ការ​តាម ច្បាប់​តែម្តង។ ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​៖ អាវុធខ្លី​០១​ដើម​ម៉ា​កឡុក CF9Z-9 លេខ 000507236  ពណ៌​ខ្មៅ បង់០១ គ្រាប់​ចំនួន ០៨ គ្រាប់៕

adverise with khmeread

មតិយោបល់