adverise with khmeread Nintchdbpict000247985595 e1467062142577 copy

លោក Roy Hodgson បិទ​សាប៊ូ​គូថ ក្រោយ​អង់គ្លេស​ធ្លាក់​ខ្ពាក​ក្រោម​ថ្វី​ជើង​ប្រទេស​តូច អ៊ី​ស្លង់

    ​យោងតាម​វេ​ប​សាយ Channel News Asia បានឱយដឹងថា លោក Roy Hodgson បាន​លាលែង​ពី​តំណែង​អ្នកចាត់ការ​ជម្រើសជាតិ​អង់គ្លេស បន្ទាប់ពី​ក្រុម​រង​បរាជ័យ ២-១ យ៉ាង​អាម៉ាស​ក្រោម​ថ្វី​ជើង​របស់​ប្រទេស​តូច អ៊ី​ស្លង់ ក្នុង Euro 2016 នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​កាលពី​ថ្ងៃ​ចន្ទ​។ 

​    ​កិច្ចសន្យា​របស់លោក Hodgson នឹង​ផុតកំណត់ បន្ទាប់ពី​ការប្រកួត​យូរ៉ូ​នេះ ហើយ​ក្រោយ​ចប់​ការប្រកួត​ក្នុង​ទីក្រុង Nice លោក​បាន​អាន​សេចក្តីថ្លែងការណ៍​ដែល​សរសេរ​ទុក​មុន នៅក្រោយ​សន្និសីទកាសែត​របស់គាត់​ថា គាត់​នឹងមិន​ស្វះស្វែង​បន្ត​កិច្ចសន្យា​ទេ​។ 

​    ​គ្រូបង្វឹក​អាយុ ៦៨ ឆ្នាំ ដែល​បន្ត​តំណែង​ពី​លោក Fabio Capello ក្នុងនាម​ជា​អ្នកចាត់ការ​ក្នុង​ឆ្នាំ ២០១២ បាន​និយាយថា "​ខ្ញុំ​ចង់​នៅ​បន្ត​ពីរ​ឆ្នាំ​ទៀត​។ ប៉ុន្តែ ខ្ញុំ​យល់​កាលៈទេសៈ ហើយ​ខ្ញុំ​ដឹងថា យើង​យក​សំខាន់​គឺ​លទ្ធផល​"​។ 

​    ​លោក​បន្តថា "​កិច្ចសន្យា​របស់ខ្ញុំ​តែង​បន្ត​ជានិច្ច បន្ទាប់ពី​ការប្រកួត​យូរ៉ូ​នីមួយៗ ដូច្នេះ​ឥឡូវនេះ​ដល់ពេល​ឱ្យ​អ្នកផ្សេង​ចូលមក​មើល​ការខុសត្រូវ​ចំពោះ​ការរីកចម្រើន​របស់​ក្រុម​កីឡាករ​ក្មេងៗ ស្រេកឃ្លាន​ជ័យជម្នះ និង ពោរពេញ​ដោយ​ទេពកោសល្យ​ពេញ​ខ្លួន​វិញ​ម្តង​ហើយ​"៕ 

adverise with khmeread
ប្រភព៖ channelnewsasia

មតិយោបល់