adverise with khmeread 123123

ចាប់សម្រាតសារុងប្រុងរំលោភនាងស្រែកឲ្យគេជួយត្រូវប៉ូលិសវ៉ៃខ្នោះ

    ភ្នំពេញ ៖  បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​បន្ទប់​ផ្ទះជួល​លេខ ១៥០៧ ផ្លូវ លំ ក្រុមទី​២១ ភូមិ ទួល​រកា​១ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ បន្ទាប់ពី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នារី​ម្នាក់​មិនបាន​សម្រេច​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ សុផាត ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​បន្ទប់​ផ្ទះជួល​លេខ ១៥០៧ ផ្លូវ លំ ក្រុមទី​២១ ភូមិ ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។​
    ចំណែក​ជនរងគ្រោះ​ឈ្មោះ វ៉ន សា​មៀន ភេទ​ស្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ​កាត់ដេរ  បន្ទប់​ផ្ទះជួល​លេខ ១៥០៧ ផ្លូវលំ ក្រុមទី​២១ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ   ។​
    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ វ៉ន សា​មៀន បាន​ចេញពី​បន្ទប់​សម្រាក​ចុះមក​បន្ទប់ទឹក​ដែល​នៅ​ជាន់​ក្រោម ដោយ​ពុំបាន​ចាក់សោរ​ទ្វារ​បន្ទប់ឡើយ ។​
    ពេលនោះ​ជនសង្ស័យ​ឈ្មោះ សុខ សុផាត បាន​ចូលទៅ​ពួន​សម្ងំ​កន្លែង​ព្យួរ​ខោអាវ​ក្នុង​បន្ទប់​ជនរងគ្រោះ​ដោយបាន​ស្លៀក​តែ​ខោ​ក្នុង (​លី​អូ​)​ប៉ុណ្ណោះ​ដើម្បី​បើក​យុទ្ធនាការ ។ ពេល​នារី​រងគ្រោះ​ចេញពី​បន្ទប់ទឹក​វិញ​បាន​ឡើងមក​បន្ទប់​បិទទ្វារ​សម្រាក ។ ខណៈនោះ​ជនសង្ស័យ​បាន​ស្ទុះ​មក​ចាប់​សម្រាត​សារុង​ជនរងគ្រោះ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​ជនរងគ្រោះ​បាន​ធាក់​ជញ្ជាំង​បន្ទប់ និង ស្រែក​ឲ្យ​គេ​ជួយ ។​
    ពេលនោះ​អ្នក​នៅ​បន្ទប់​ជិត និង ម្ចាស់​ផ្ទះជួល បានឮ​នាំគ្នា​រត់​មកជួយ ជនសង្ស័យ​បាន​ផ្លោះ​ចេញ​តាម​ជញ្ជាំង​ចូលទៅ​សម្ងំ​ក្នុង​បន្ទប់​ដែល​នៅជាប់​គ្នា (​គ្មាន​មនុស្ស​នៅ​ចាក់សោរ​ពី​ក្រៅ​)  ហើយ​ម្ចាស់​ផ្ទះជួល​បាន​រាយការណ៍​មក​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម  មកឃាត់​ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​តែម្តង ។​
    បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​សុខ សុផាត​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់