adverise with khmeread 2386d402 16c2 4df5 a90f 47b33f211758

គួរឱ្យអាណិតណាស់!​ ស្រ្តីម្នាក់នេះមិនមែនស្លាប់ដោយរន្ទះបាញ់ទេ​ តែស្លាប់ដោយសារ...

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារតែ​ឆ្លង​ចរន្ត​អគ្គីសនី​ឆក់ ខណៈពេលដែល​គាត់​គ្រប​កង្ហារ​មួយ​នៅក្នុង​បរិវេណ​រោងចក្រ​ផលិត​ដែកគោល ពេលដែល​មេឃ កំពុង​ធ្លាក់ភ្លៀង កាលពី​វេលា​ម៉ោង​៤ ​និង​៤០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​រោងចក្រ​ផលិត​ដែកគោល ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ស្ត្រី​រងគ្រោះ​ឈ្មោះ ថុល សុខ​ឆេង អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ផលិត​ដែកគោល​នោះ មាន​ប្ដី​ឈ្មោះ នួន ឡៃ អាយុ​៣៤​ឆ្នាំ​កម្មករ​រោងចក្រ​ជាមួយគ្នា មានកូន​ប្រុសម្នាក់​ និង​ស្រី​ម្នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង​ស្នាក់​នៅក្នុង​រោងចក្រ​នោះ​។​

    ភ្លាមៗ​នោះ​សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​ និង​ប្រគល់​សព​ស្ត្រី​រងគ្រោះ​ឱ្យ​ក្រុម​សាច់ញាតិ​ធ្វើបុណ្យ​នៅ​ស្រុក​កំ​ណើ​ត​៕

 

adverise with khmeread

មតិយោបល់