adverise with khmeread 543302054

សម័យកាល​ដ៏​រុងរឿង​របស់​អេ​ស្ប៉ា​ញ​បានបញ្ចប់​យប់មិញ​! Antonio Conte ដឹកនាំ​អ៊ីតាលី​ទៅ​ជួប​អាល្លឺម៉ង់​នៅ​វគ្គ​បន្ទាប់​

    ​នេះ​មិន​ត្រឹមតែ​ជាការ​បញ្ចប់​នៃ​ដំណើរ​ប្រជែង​ពានរង្វាន់​មួយ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​បញ្ចប់​នូវ​សម័យកាល​ដ៏​រុងរឿង​របស់​អេ​ស្ប៉ា​ញ​ផងដែរ​។ នូវ​រាល់​លទ្ធភាព​ទាំងអស់​របស់​ក្រុម​ដ៏​ស្ងប់ស្ងាត់​មួយ​នេះ​ដែល​បរាជ័យ​នៅក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើស​ដ៏​អស្ចារ្យ និង​កំពុង​ឡើង​ជើង​អ៊ីតាលី ក៏​នឹងមាន​ការបញ្ចប់​នៃ​តំណែង​ជា​អ្នកចាត់ការ​របស់ Vicente del Bosque ផងដែរ​។​

​    ​គ្រាប់​បាល់​ពីរ​គ្រាប់​ចេញពី​ជើង​របស់ Giorgio Chiellini និង Graziano Pelle បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ឆ្លងទៅ​កាន់​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 បន្ទាប់ពី​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដើម្បី​ផ្តួល​ម្ចាស់​ជើងឯក​យូរ៉ូ​ពីរ​សម័យកាល​ជាប់​គ្នា អេ​ស្ប៉ា​ញ​។​

​    ​ក្រុម​របស់ Antonio Conte ដែល​នឹង​ត្រៀមខ្លួន​ចូលកាន់​តំណែង​អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea នាពេលខាងមុខ បានធ្វើការ​គ្របដណ្តប់​ស្ទើរ​ពេញ​តង់​ទីមួយ​ទាំងស្រុង ហើយ​ពួកគេ​មិនអាច​មានលទ្ធភាព​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​នោះឡើយ ជាមួយនឹង​គ្រាប់​បាល់​ទម្លុះ​សំណាញ់​ទី​ត្រឹម​មួយ​គ្រាប់​ប៉ុណ្ណោះ បន្ទាប់ពី​ការជួយ​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់ David De Gea ។ 

​    ​យ៉ាងណាក្តី​ក្រុម​ការពារ​តំណែង​ជើង​អេ​ស្ប៉ា​ញ​ក៏បាន​ធ្វើការ​វាយបក​យ៉ាងខ្លាំង​ដើម្បី​ស្រោចស្រង់​ស្ថានភាព​របស់ខ្លួន ប៉ុន្តែ​ខណៈពេលដែល​ពួកគេ​កំពុង​ស្វែងរក​គ្រាប់​បាល់​តាម​ស្មើ ការ​វាយបក​ដ៏​រហ័ស​របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែល​ធ្វើបាន​ដោយ Graziano Pelle ដោយមាន​កា​រប​ញ្ចូ​ន​យ៉ាង​ល្អឥតខ្ចោះ​ពី Matteo Darmian នៅ​នាទី​៩០​ទៅហើយនោះ បានបញ្ចប់​ក្តីសង្ឃឹម​ទាំងស្រុង​សម្រាប់​អេ​ស្ប៉ា​ញ​។​

​    ​អ៊ីតាលី​នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី ២ កក្កដា​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់