adverise with khmeread D79d94fc 9144 4488 a16c 316c70b779cc

រថយន្ត​អាវុធហត្ថ​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​បុរស​ម្នាក់​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី២៧ ខែ​មិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង១៨ និង៤០នាទី​ល្ងាច​នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ឡឥដ្ឋ​ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​របួសធ្ងន់។ 

    ប៉ូលិស​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ ​និង​រថយន្ត​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​C50​ ពណ៌​ទឹកប៊ិច​ពាក់​ផ្លាកលេខ ម​7512 ភព 1​ បើកបរ​ដោយ​ឈ្មោះ រឿន ថុល ភេទ​ប្រុស ​អាយុ៥៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​វត្ត​ចាស់​ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

    គាត់​បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​បើក​បញ្ច្រាសទិស​ ហើយ​បានមក​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ពណ៌​ទឹកប៊ិច ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 09.2.1084​ បើកបរ​ដោយ​ឈ្មោះ រស់ តឿ ភេទប្រុស ​អាយុ​៤៥​ឆ្នាំ ​ជា​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង  បណ្ដាលឱ្យ​របួសធ្ងន់​ដល់​អ្នកបើកបរ​ម៉ូតូ ​ហើយ​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

    ចំពោះ​ម៉ូតូ​ និង​រថយន្ត​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់