adverise with khmeread 1

មែនឬ​? Zlatan Ibrahimovic នឹងធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ចូលរួម​ជាមួយ​បិសាច​ក្រហម​នៅ​សប្តាហ៍​ក្រោយនេះ​

    ​Zlatan Ibrahimovic នឹង​ឆ្លងកាត់​ការធ្វើ​តេស្ត​ពិនិត្យ​សុខភាព​នៅ​ក្លឹប​បិសាច​ក្រហម Manchester United នា​សប្តាហ៍​ក្រោយនេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Metro របស់​អង់គ្លេស​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣៤​ឆ្នាំ ដែល​ទើបនឹង​ប្រកាស​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​ក្រោយ​ការធ្លាក់​ចេញ​របស់​ស៊ុយអែត​ពី Euro 2016 គឺ​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​បន្ទាប់ពី​កុងត្រា​របស់គាត់​ជាមួយនឹង​ក្លឹប Paris Saint-Germain នឹង​ត្រូវអស់​សុពលភាព​នា​រដូវក្តៅ​ខាងមុខនេះ​។​

​    ​ទូរទស្សន៍ Sky Sports និយាយថា Ibrahimovic បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​មួយឆ្នាំ​នៅក្នុង​ទឹកដី Old Trafford ជាមួយនឹង​ការព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ត្រូវបាន​ធ្វើឡើង​រួចហើយ​មុន​ចាក​ចេញពី​ប្រទេស​បារាំង​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់