adverise with khmeread 61e5882c ddec 4980 8dfb b115730e1495

លួច​ម៉ូតូ​បាន​ហើយ​គេច​មិន​ផុតពី​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​លួច​ម៉ូតូ​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦​ និង​៣០​នាទី​នៅ​ចំណុច​មុខផ្ទះ​មុខផ្ទះ​ជួល​លេខ​៥០៥ ផ្លូវ​រថភ្លើង ក្រុមទី​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ រឿន សារ៉ាន់​ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​​ចំណុចកើតហេតុ​ខាងលើ មុខរបរ​​កម្មករ​កាត់ដេរ​។​ សម្ភារៈ​បាត់បង់​ម៉ូតូ​០១​គ្រឿង​ម៉ាក​ SUZUki Nex ​ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៤ ស្លាក​លេខ​ភ្នំពេញ​ 1CT-5688​។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ និង​សាក្សី អធិការដ្ឋាន​បាន​​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​គឺ​ឈ្មោះ  រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ កម្លាំង​អធិការដ្ឋាន និង​ប៉ុស្តិ៍​បើក​ករណី​ស៊ើបអង្កេត​ស្រាវជ្រាវ​។​

    លុះ​ម៉ោង​២៣ ​និង​៣០​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​ចំណុច​លើផ្លូវ​រថភ្លើង ក្រុមទី​៩ ភូមិទួល​សង្កែ សង្កាត់​ទួល​សង្កែ​ កម្លាំង​អធិការដ្ឋាន និង​ប៉ុស្តិ៍ បាន​ឃាត់​ជនសង្ស័យ​ហើយ​បាន​សារភាពថា ខ្លួន​ឈ្មោះ គីម រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ខ្មែរ ទីលំនៅ​មិន​ប្រាកដ មុខ​​របរ​ កម្មករសំណង់ និង​បក្សពួក​ឈ្មោះ ស្វិត​ ភេទ​ប្រុស ប្រហែល​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​ប្រាកដ​មែន​។​

    ចំពោះមុខ​ ករណី​ខាងលើ និង​ជនសង្ស័យ​ឈ្មោះ គីម រ៉ា ត្រូវបាន​អធិការដ្ឋាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​អនុវត្តតាម​នីតិវិធី​ច្បាប់​និង​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​បក្សពួក​បន្តទៀត​៕
 

adverise with khmeread

មតិយោបល់