47202868839333767

ប្រធានាធិបតីអាហ្សង់ទីនអួលដើមកអង្វរ Messi តាមទូរស័ព្ទកុំឱ្យឈប់ពីជម្រើសជាតិ

​    ​អ្នកនាំពាក្យ​មួយរូប​បាន​និយាយ​​ថា ប្រធានាធិបតី​អា​ហ្ស​ង់​ទីន លោក Mauricio Macri បាន​តេ​ទូរស័ព្ទ​ទៅ​តារាបាល់ទាត់ Messi  និង​សុំឱ្យ​គាត់​នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ បើទោះបីជា​គាត់​ប្តេជ្ញា​ឈប់​ពី​ជម្រើសជាតិ ក្រោយ​បរាជ័យ​ដ៏​អាម៉ាស​ក៏ដោយ​។ នេះបើយោងតាមវេបសាយឆានែលញូវស៍អេស៊ាចេញផ្សាយថ្ងៃអង្គារនេះ។

​    ​ដោយ​ជំរុញ​គាត់​កុំឱ្យ​ឈប់ អ្នកនាំពាក្យ​នោះបាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP តាម​ទូរស័ព្ទ​ថា "​គាត់ (​ប្រធានាធិបតី​) បាន​តេ​ទៅ​រូបគេ (​Messi ​) និង​ប្រាប់ Messi ថា​គាត់​មាន​មោទនភាព​បែបណា​ចំពោះ​ការប្រកួត​របស់​ជម្រើស​ជាតិ និង​សុំឱ្យ​គាត់​កុំ​ស្តាប់​ការរិះគន់​"​។ 

​    ​ការអំពាវនាវ​កុំឱ្យ​ឈប់​នេះ​ធ្វើឡើង បន្ទាប់ពី​លេចឮ​ដំណឹង​ថា វីរៈបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona កាលពី​ថ្ងៃ​ចន្ទ​ក៏បាន​ជំរុញ​ឱ្យ​ម៉េ​ស​ស៊ី​កុំ​ឈប់​តាម​ការប្តេជ្ញា​របស់គាត់​ដើម្បី​ចាកចេញ​ពី​ជម្រើសជាតិ​ផងដែរ ក្រោយពី​អា​ហ្ស​ង់​ទីន​ទទួលរង​បរាជ័យ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ក្រោម​ថ្វី​ជើង​ស៊ី​លី​ក្នុង​វគ្គ​ស៊ុត​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។ 

​    ​ម៉ា​រ៉ា​ដូ​ណា ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត​អន​ឡាញ La Nacion ដោយ​និយាយថា "​Messi ​ត្រូវតែ​បន្ត​នៅ​ជម្រើសជាតិ​...​គាត់​នឹង​ទៅ​រុស្ស៊ី​ទាំង​ឡើង​ជើង​ដើម្បី​ក្លាយជា​ជើងឯក​ពិភពលោក​"៕ 

ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់