ភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែឆ្លងទន្លេ ត្រូវបានប្តីរបស់គាត់ដឹកយកទៅមន្ទីរពេទ្យ តែចៃដន្យបានសម្រាលកូននៅកណ្តាលផ្លូវសហព័ន្ធរុស្ស៊ី ជិតវិមានសន្តិភាព កាលពីវេលាម៉ោង ប្រមាណ១២ និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ខណៈពេលមានភ្លៀងរលឹម។
ភ្លាមៗនោះមានរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត បានទៅយកស្ដ្រីដែលសម្រាលកូននៅកណ្ដាលផ្លូវនោះ ដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ យ៉ាងណាក៏គេនៅមិនទាន់ស្គាល់ឈ្មោះស្ត្រីនោះនៅឡើយ៕
