1 %281%29

ខេត្តកណ្តាល​ក៏​មិន​ចាញ់​ភ្នំពេញ​ប៉ុន្មាន​ដែរ​!

    កណ្តាល ៖ គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃទី​២៧ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ម្សិល​មិ​ញ​នៅ​ខេត្តកណ្តាល​ក៏​មិន​ចាញ់​ភ្នំពេញ​ដែរ។ យោងតាម​របាយការណ៍​ប៉ូលិស​មាន​ទីតាំង​៣​កន្លែង​ដែល​បាន​ជួប​គ្រោះមហន្តរាយ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។​

    ករណី​ទី​១ -​នៅ​ចំណុច​ភូមិ​តា​ស្គរ​ ឃុំ​សារិកាកែវ ​ស្រុក​ល្វាឯម ខេត្តកណ្ដាល វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​មេឃ​ភ្លៀងខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ របើក​ដំបូលផ្ទះ​ស័​ង្កសី ១​ខ្នង​មាន​ទំហំ ៥​ម៉ែត្រ​x៦ម៉ែត្រ​។​

    ម្ចាស់ផ្ទះ​ឈ្មោះ​ សម្បត្តិ រតនា​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ​ស៊ឹ​ម ជួន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ស្គរ ​ឃុំសារិកាកែវ​ ស្រុកល្វាឯម ខេត្តកណ្ដាល ​មុខរបរ ជាងសំណង់ តែ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

    ករណី​ទី​២- នៅ​ឃុំ បែក​ចាន នៅ​ថ្ងៃទី​២៧​ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​១៤ ​និង​៥០​នាទី​មាន ភ្លៀង​និង​ខ្យល់​បណ្តាល​ឱ្យ រលំ​ដើមឈើ (​អំពិល​ទឹក​បារាំង​) ០១​ដើម នៅ​ចំណុច​ខាងមុខផ្ទះ ​លីម​ ស៊ុន​លី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ភូមិ​បែក​ចាន ​ឃុំ​បែក​ចាន ​ស្រុក​អង្គ​ស្នូល ​ខេត្តកណ្ដាល​។ បណ្ដាលឱ្យ​រលំ​សង្កត់​លើ​ម៉ូតូ​ពីរ​គ្រឿង​បណ្ដាលឱ្យ​ខូចខាត ម៉ូតូ​ម៉ាក Today (​កូន​ទា​)​ចំនួន​០២​គ្រឿង ខូចខាត​៥០% ជា​របស់​ឈ្មោះ​ សៅ​ សារ៉ន​ កូ​ប្រសារ ​លីម ស៊ុន​លី។​

    ករណី​ទី​៣- ​នៅ​ឃុំម្កាក់​នៅវេលា​ម៉ោង​១៤ ​និង​៥០​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​កក់ ឃុំ​ម្កាក់​បាន​រលំ​តូប​ធ្វើ​ម៉ូត មាន​ទំ​ហំ ៣​គុណ​៤​មែត្រ ដំបូល​ប្រកស័ង្ក​សី ជា​កម្ម​សិទ្ធ របស់​ឈ្មោះ ឈួន ណេ​ត ភេទ​ប្រុស​ អាយុ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ចិន ឃុំ ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ដោយ​ម្ចាស់​ឈប់​ធ្វើ​ជាង​មួយឆ្នាំហើយ៕

មតិយោបល់