Ebcfe5c7 f2de 4301 83bf 57bc242d7fef

រឿង​ចម្លែក​! តថ្លៃ​ទិញ​រថយន្ត​ទំនើប​តម្លៃ​៣០​ម៉ឺ​ន​ដុល្លារ តែ​គ្មាន​លុយ​សុំ​យក​រថយន្ត​ចេញពី​ក្រុមហ៊ុន​ត្រូវ​ប៉េអឹម​ឃាត់ខ្លួន​

    ភ្នំពេញ ៖ មានរឿង​ចម្លែក​មួយ​ គឺមាន​យុវជន​ម្នាក់​ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​យុវជន​រូបនេះ​បាន​ចូលទៅ​សួរ​ទិញ​រថយន្ត​របស់​ក្រុមហ៊ុន ​P0RSCHE  ក្នុង​តំលៃ​ជិត​៣​ម៉ឺន​ដុល្លារ​ដោយ​មិនមាន​លុយ​សម្រាប់​ទូទាត់ ហើយ​ជននេះ​នៅតែ​ទទូច​ទាមទារ​យក​ឡាន​ចេញពី​ក្រុមហ៊ុន​ថែមទៀត​។              

    ការឃាត់ខ្លួន​នេះ​ បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​២៧ ខែ​មិថុនា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមហ៊ុន​ P0RSCHE ដែលមាន​ទីតាំងនៅ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី  ភូមិ​តា​ងួ​ង សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ 

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ជេ​ត ច​ន្ថ​ន ភេទ​ប្រុស ខណៈ​បាន​ចូលទៅ​សួរ​ទិញ​រថយន្ត​របស់ ក្នុងតម្លៃ​ជិត​៣​ម៉ឺន​ដុល្លារ​ដោយ​មិនមាន​លុយ​សម្រាប់​ទូទាត់ ហើយ​ជននេះ​នូវតែ​ទាមទារ​យក​ឡាន​ចេញពី​ក្រុមហ៊ុន​ថែមទៀត៕​

មតិយោបល់