adverise with khmeread 34234234

លោក Louis van Gaal អាច​នឹងត្រូវ​បណ្តេញ​ទោះ Man U ឈ្នះ Chelsea យប់​នេះ​ក៏ដោយ​

​លោក Louis van Gaal នឹង​ដឹកនាំ​ក្រុម Manchester United ប្រកួត​ជាមួយ​ក្រុម Chelsea នា​រាត្រី​នេះ ប៉ុន្តែ​ការប្រកួត​នេះ​អាច​បង្ហាញថា ជាការ​ប្រកួត​ចុងក្រោយ​របស់លោក​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ បន្ទាប់ពី​លេច​ឭ​ព័ត៌មាន​ថា គាត់​មាន​មន្ទិល​លើ​ខ្លួនឯង ថា​តើ​គាត់​អាច​បន្តការងារ​របស់​គាត់​ទៀត​បាន​ឬ​យ៉ាងណា​។​

​គ្រូបង្វឹក​វ័យ ៦៤ ឆ្នាំ​រូបនេះ​បាន​និយាយ​ជាមួយ​អនុប្រធាន​ប្រតិបត្តិ​លោក Ed Woodward តាំងពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ បន្ទាប់ពី​ចាញ់​ក្រុម Stoke ដោយ​លទ្ធផល ២-០ ដែលជា​បរាជ័យ​លើក​ទី​បួន​ជាប់ៗ​គ្នា​។​

​លោក Ed Woodward ត្រូវបាន​គេ​ជឿថា គាត់​បាន​ប្រាប់​លោកគ្រូ​បង្វឹក Van Gaal ថា​គាត់​នៅតែមាន​ការគាំទ្រ​ពី​ក្លឹប ហើយ​បាន​ជម្រុញ​ឲ្យ​គាត់​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​នេះ ប៉ុន្តែ​លោកគ្រូ​បង្វឹក​នៅតែ​មិន​ប្រាកដថា​គាត់​អាច​កែប្រែ​វាសនា​របស់ Manchester United ឲ្យ​ល្អ​ឡើងវិញ​នោះទេ​។​

​ជា​លទ្ធផល វា​បាន​បង្ហាញថា​លោក Van Gaal ជៀស​មិន​រួច​ពី​ការចាកចេញ​នោះទេ ដោយ​គាត់​បាន​សារភាព​កាលពី​ថ្ងៃ​សៅរ៍​ថា គាត់​នឹង​ពិចារណា​ចុះចេញ​ពី​តំណែង ហើយ​បើ​ពិតមែន​នោះ​វា​នឹង​ក្លាយជា​ការចុះ​ចេញ​លើក​ទី​ប្រាំពីរ​ហើយ​ក្នុង​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​របស់​គាត់​៕

 

adverise with khmeread
ប្រភព៖ តេលេក្រាប

មតិយោបល់