adverise with khmeread 3b844cc1 c76b 40a7 89c5 d0a99d36b3a4

តុលាការ​ប្រជាជន​កាត់ទោស​ស្ទើរ​ស្លាប់​ស្ទើរ​រស់​បន្ទាប់ពី​បើករថយន្ត​បុក​ម៉ូតូ​ហើយ​បើក​រត់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ព្រួត​វាយ​សន្លប់​ធំ ខណៈដែល​បើករថយន្ត​បុក​ម៉ូតូ​តាំងពី​ម្តុំ​វិមានឯករាជ្យ​ហើយ​ព្យាយាម​បើក​រត់ មកដល់​ជិត​ផ្សារ​ដី​ហុយ​។

    ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នា​ម៉ោង​១១​យប់​ថ្ងៃទី​២៧ ​ខែមិថុនា ​ឆ្នាំ​២០១៦​ នៅ​ម្តុំ​វិមានឯករាជ្យ​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅ​ម៉ោង​ខាងលើ​គឺមាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយមាន​បុរស​ម្នា​ក់បាន​បើករថយន្ត ​Camry​ បា​ឡែ​ន​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2Q-2910 ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ FTR  ដែល​ជិះ​ដោយ​បុរស​២​នាក់ តែ​ពុំមាន​រងរបួស​នោះទេ​គ្រាន់តែ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​តែប៉ុណ្ណោះ​។​

    ភ្លាមៗ​នោះ​អ្នកបើករថយន្ត​មិនបាន​ឈប់​ទេ​គឺ​ព្យាយាម​បើករថយន្ត​ទាំង​ជាប់​ម៉ូតូ​មកជា​មួយ ដល់​ជិត​ផ្សារ​ថ្មី​ក៏​របូត​ម៉ូតូ​ចេញពី​រថយន្ត​ហើយ​នៅតែ​ព្យាយាម​បើក​រត់​រហូតមកដល់ ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទើប​គេ​ដេញទាន់​។​

    បន្ទាប់មក​អ្នក​ដេញទាន់​ និង​ប្រជាពលរដ្ឋ បាននាំគ្នា ចាប់វាយ​និង​ទាត់​ធាក់ បណ្តាលឱ្យ​សន្លប់​ស្តូក​រងរបួស​ធ្ងន់ធ្ងរ។ ក្រោយពី​រង​បួស​ហើយ ត្រូវបាន​សមត្ថកិច្ច​ដឹក​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ។​

    ចំណែក​រថយន្ត​ និង​ម៉ូ​តូ​ត្រូវបាន​ខាង​ចរាចរណ៍​ផ្លូវគោក​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

adverise with khmeread

មតិយោបល់