adverise with khmeread 927a8927 e556 44a9 b9fb f9e64f279ca7

ចោរ​ប្រដាប់អាវុធ​៤​នាក់​ប្លន់​ផ្ទះ​វេរ​ប្រាក់ ​Wing​ យក​ទ្រព្យ​អស់យ៉ាង​ច្រើន​

    ស្ទឹងត្រែង ៖ ពួកចោរ​ប្លន់​ប្រដាប់អាវុធ​៤​នាក់​បានធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្តូរប្រាក់​ Wing ​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​៣០​នាទី​ខណៈពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង នៅ​ចំណុច​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បណ្តាលឱ្យ​ម្ចាស់ផ្ទះ​២​នាក់​រងរបួស​ធ្ងន់។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បង្កដោយ​ជនសង្ស័យ​ចំនួន​៤​នាក់​មាន​អាយុ​ជាង​២០​ឆ្នាំ និង​០៣​នាក់​ទៀត​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ប្រដាប់ ដោយ​អាវុធ​អាកា​ស្វាយ​១​ដើម, ​ដែក​ស្បែង​១​ដើម និង​អាវុធខ្លី​១​ដើម​បាន​ចូល​គាស់​ទ្វារ​ខាងក្រោយ​ផ្ទះ​ផ្តូ​រ​ប្រាក់ Wing ​នៅ​ចំណុច​ភូមិ​ឆ្វាំង  រួច​ឡើង​ទៅលើ​ឡៅតឿ ភ្ជង់​ជនរងគ្រោះ​ចំនួន​៣​នាក់​ និង​ក្មេងស្រី​១​នាក់។​

    ប៉ូលិស​បន្តថា បន្ទាប់មក​ពួកចោរ​បាន​យក​ដែក​ស្បែង​វាយ​ទៅលើ​ក្បាល​​ជនរងគ្រោះ​ឈ្មោះ វួ​ច លី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​និង​បាញ់​១​គ្រាប់ ចំ​ភ្លៅ​ខាងឆ្វេង​ឈ្មោះ ប៊ុន ហួរ ភេទ​ប្រុស ​អាយុ៣៣​ឆ្នាំ​ដែលជា​ប្តី​។ រីឯ​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ អ៊ុច សុខ​ឃាន់ ភេទ​ស្រី អាយុ៥៨​ឆ្នាំ និង​ក្មេងស្រី ឈ្មោះ ហៀវ នី​ហ្សា អាយុ​៩​ឆ្នាំ ពុំមាន​រងរបួស​ឡើយ។​

    ដោយឡែក​ជនល្មើស​ក្រោយពី​ប្រព្រឹត្ត​សកម្មភាព​រួច ក៏រត់គេចខ្លួន​ចេញ​តាម​ទ្វារក្រោយ ផ្ទះ​បាត់ទៅ។ ​សម្ភាៈ​បាត់បង់ រួមមាន ខ្សែក ខ្សែដៃ ចិ​ញ្ជៀ​ន មាស​សរុប​ចំនួន​១​ដំឡឹង​, ​ខ្សែដៃ​ប្លា​ក​ទីន​០១​ខ្សែ​ចំនួន​០៩​ជី, ​លុយ​អាមេរិក​ចំនួន​៨០០ដុល្លារ ​និង​លុយ​ខ្មែរ​ជាង​៨០​លាន​រៀល ព្រមទាំង​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​០១​គ្រឿង។ ​បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​២​នាក់ ខាងលើ​បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​

    ជុំវិញ​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ជនល្មើស​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕

adverise with khmeread

មតិយោបល់