adverise with khmeread 1

​ក្រោយ Antonio Conte ដឹកនាំ​អ៊ីតាលី​បំបាក់​អេ​ស្ប៉ា​ញ ប្រិយមិត្ត​តោ​ខៀវ​អះអាងថា​ពួកគេ​ទទួលបាន Special One ថ្មី​ហើយ​

    ​បណ្តា​ប្រិយមិត្ត​របស់​ក្រុម​តោ​ខៀវ Chelsea នឹងត្រូវ​រង់ចាំ​រៀង​យូរ​បន្តិច​ហើយ​ដើម្បី​ស្គាល់​ខ្លួនឯង​ជាមួយនឹង​លោក Antonio Conte ប៉ុន្តែ​គាត់​ពិត​ជាមាន​តម្លៃនឹង​ឱ្យ​ពួកគេ​រង់ចាំ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​អ៊ីតាលី​រូបនេះ​នឹង​ក្តាប់​យក​ការងារ​ទូទៅ​នៅក្នុង​ទឹកដី Stamford Bridge ក្រោយ​បំពេញ​ការប្តេជ្ញាចិត្ត​ជាមួយ​នឹង​ក្រុម​ជ​ម្រើ​ជាតិ​អ៊ីតាលី​របស់គាត់​រួចរាល់​។ ប៉ុន្តែ​បន្ទាប់​ក្រុម​អសុរកាយ​អ៊ីតាលី បាន​ទម្លាក់​ម្ចាស់​ការពារ​តំណែង​ជើង​អេ​ស្ប៉ា​ញ​ក្នុង​លទ្ធផល ២-០ នៅក្នុង​ទឹកដី​ប៉ារីស​ប្រទេស​បារាំង អតីត​គ្រូបង្វឹក​ក្រុម Juventus រូបនេះ​នឹង​នៅតែ​បន្តការងារ​ខ្លួន​នៅលើ​ការប្រកួតប្រជែង​ជើងឯក​អឺរ៉ុប​ដើម្បី​សបញ្ជាក់​ឱ្យ​កាន់តែច្បាស់​ថា​ឥទ្ធិពល​របស់ខ្លួន​គឺ​ពិត​អស្ចារ្យ​ប៉ុ​ណ្ណោ​នោះ​។​

​    ​ជ័យជម្នះ​នេះ​គឺ​ពិតជា​អស្ចារ្យ​សម្រាប់​អ៊ីតាលី​ជាមួយនឹង​យុទ្ធសាស្ត្រ​ដ៏​ប៉ិនប្រសប់​របស់លោក Conte ដែល​ពួកគេ​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​ទៅលើ​ដៃគូ​បដិបក្ខ​ខ្លួន ដោយ​ទាំង​នោះបាន​សបញ្ជាក់​ថា​ពួកគេ​មិនមែន​ពិសេស​ត្រឹមតែ​នៅក្នុង​តំបន់​ការពារ​ដ៏​ល្បីល្បាញ​របស់ខ្លួន​នោះឡើយ​។ ជាមួយនឹង​យុទ្ធសាស្ត្រ​វាយបក​លឿនៗ​ទៅលើ​ដៃគូ​ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង​យុទ្ធសាស្ត្រ​របស់ Jose Mourinho វា​បាន​បង្ក​ឱ្យ​ប្រិយមិត្ត​របស់​ក្រុម​តោ​ខៀវ Chelsea អះអាងថា​ពួកគេ​បាន​ស្វែង​រកឃើញ Special One ថ្មី​សម្រាប់​ពួកគេ​ហើយ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់