adverise with khmeread Eden

​អតីត​វីរៈបុរស​បិសាច​ក្រហម​និយាយ​សរសើរ Eden Hazard ដែល​លេង​ឱ្យ​តោ​ខៀវ សត្រូវ​របស់ Man Utd

    ​វីរៈបុរស​បិសាច​ក្រហម Manchester United អតីត​ខ្សែការពារ​ដ៏​រឹងមាំ Rio Ferdinand បាន​អះអាងថា Eden Hazard បាន​ត្រឡប់​មកកាន់​ទម្រង់​លេង​ដ៏ "​ល្អ​ដែល​គ្មាន​នរណា​ធ្វើ​ដូច​" ម្តងទៀត បន្ទាប់ពី​គាត់​បាន​ផ្តល់ជូន​នូវ​ទម្រង់​លេង​នៅក្នុង​កម្រិត​កំពូល​មួយ​នៅក្នុង​លទ្ធផល​ជ័យជម្នះ ៤-០ របស់​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ី​ក​ទៅលើ​ហុង​គ្រី​នៅ​ដំណើរ​ប្រកួតប្រជែង​ពាន​អឺរ៉ុប Euro 2016 ។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ Chelsea រូបនេះ​បានទទួល​រង​នូវ​ការរិះគន់​យ៉ាង​សម្បើម​អំពី​ទម្រង់​លេង​ដ៏​អន់​កាលពី​រដូវ​កាល​មុន ហើយ​បាន​ប្រើប្រាស់​ពេលវេលា​រហូតដល់​ទៅជិត​បញ្ចប់​រដូវ​ដើម្បី​ស្វែងរក​គ្រាប់​បាល់​ដំបូង​របស់គាត់​ជូន​ក្លឹប​។​

​    ​Hazard មិនបាន​ខ្វល់​នឹង​ការលេង​អន់​នៅ​តោ​ខៀវ​ទេ ប៉ុន្តែ​បាន​ខំប្រឹង​លេង​ល្អ​ឡើងវិញ​នៅក្នុង​ការប្រកួត​ដំបូង​នៃ Euro 2016 ប៉ុន្តែ​គាត់​ហាក់ដូចជា​បាន​ត្រឡប់​មកកាន់​ទម្រង់​លេង​ដ៏​ល្អ​របស់គាត់​ម្តងទៀត​ជាមួយ​ហុង​គ្រី​កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ​នៅក្នុង​ទីក្រុង Bordeaux ដោយបាន​បង្កើត​ឱកាស​ផ្តល់នូវ​គ្រាប់​បាល់​ទី​ពីរ​សម្រាប់​កីឡាករ Michy Batshuayi មុនពេល​ដែល​គាត់​បានសម្រេច​ការស្វែងរក​គ្រាប់​បាល់​ដោយ​ខ្លួនឯង​ជូន​ជា​កាដូ​ដ៏​ពិសេស​សម្រាប់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់