adverise with khmeread Baba vanga brexit prophecy 525917

លោកយាយ​ពិការភ្នែក Baba Vanga ទាយ​ថា អឺរ៉ុប​នឹង​ចប់​ត្រឹម​ចុងឆ្នាំ ២០១៦ ឥឡូវ​ជិត​ត្រូវ​របស់គាត់​មែនទែន​ឬ​លេងៗ​?

    ​យោងទៅលើ​យាយ​ពិការភ្នែក Baba Vanga បាន​ទាយ​ថា អឺរ៉ុប​នឹង "​ចប់​" នៅ​ចុង​ឆ្នាំនេះ​។ ពួក​អ្នក​ជឿ​ស៊ុប​របស់​លោកយាយ​អះអាងថា លោកយាយ Baba ទស្សន៍ទាយ​ត្រូវ ៨៥ ភាគរយ​។​

​    ​បន្ទាប់ពី​អង់គ្លេស​បោះឆ្នោត​ចេញពី​សហភាព​អឺរ៉ុប ប្រទេស​មួយចំនួន​បានលើកឡើង​ថា នឹង​ចាកចេញ​ដែរ​។ របាយការណ៍​មួយ​និយាយថា​ថា ៥៣ ភាគរយ​នៃ​អ្នកបោះឆ្នោត​បារាំង​ចង់​លេង​ស្ទីល​អង់គ្លេស ដោយ​ចាក​ចេញពី​អឺរ៉ុប​ដែរ​។​

​    ​លោកយាយ​ជនជាតិ​ប៊ុលហ្គារី Baba Vanga ដែល​ស្លាប់​នៅ​ឆ្នាំ ១៩៩៦ នៅ​អាយុ ៨៥ ឆ្នាំ ក៏បាន​ព្យាករណ៍​ទុក​ថា​ផែនដី​នឹង​ឡើងក​ម្តៅ ៥០ ឆ្នាំ​ជាប់ មុនពេល​មនុស្ស​នាំគ្នា​រវីរវល់​នឹង​បញ្ហា​នេះ​។​

​    ​ដោយ​ត្រូវគេ​ស្គាល់​ថា "Nostradamus (​ឈ្មោះ​គ្រូទាយ​) មកពី​តំបន់​បាល់​កង់​" លោកយាយ​ត្រូវបាន​ប្រជាជន​រុស្ស៊ី​ចាត់ទុកជា​បុព្វ​ជិត​អប្បិយ​ជំនឿ​ដ៏​ពូកែ​ម្នាក់​។ 

​    ​ឥឡូវ​អ្នក​ជឿ​ស៊ុប​លើ​លោកយាយ Baba បារម្ភ​ថា ពាក់កណ្ដាល​នៃ​ទំនាយ​របស់​លោកយាយ​អំពី​ទ្វីបអឺរ៉ុប​អាច​នឹង​ក្លាយជា​ការពិត​។​

​    ​លោកយាយ​ពិការភ្នែក​រូបនេះ​ធ្លាប់បាន​អះអាង​ទ្វីបអឺរ៉ុប​នឹង​សឹងតែ​សល់​តែ​វាល​រហោស្ថាន និង​ក្លាយជា​ដី​ដែល​ស្ទើរតែ​គ្មាន​ជីវិត​មនុស្ស​រស់នៅ​។ 

​    ​អ្នក​ជឿ​ស៊ុប​លើ​លោកយាយ Baba ក៏​បារម្ភ​ដែរ​ថា​ការបែកបាក់​ទំនាក់ទំនង​របស់​សហ​ភាព​អឺរ៉ុប​អាច​បង្ក​ជា​ផ្កាភ្លើង​សង្គ្រាម​។​

​    ​មុន​លោកយាយ​ស្លាប់ លោកយាយ​បាន​ទាយ​ថា នឹងមាន "​មហារ​សង្គ្រាម​មូស្លីម​"​។​

​    ​លោកយាយ​បាន​ទាយ​ថា​ការ​លុកលុយ​អឺរ៉ុប​ដោយ​ពួក​បះបោរ​ជ្រុលនិយម​អ៊ីស្លាម​ក្នុង​ឆ្នាំ ២០១៦ គឺ​ចាប់​ផ្តើមឡើង​ដោយសារ​បដិវត្តន៍​ផ្កាម្លិះ​ក្នុង​ឆ្នាំ ២០១០​។​

​    ​លោកយាយ​បន្ថែមថា "​មូស្លីម​នឹង​ប្រើ​អាវុធ​គីមី​ប្រឆាំងនឹង​អឺរ៉ុប​"​។​

​    ​ជាមួយនឹង​ការបន្ត​រីក​រាលដាល​របស់ ISIS នៅ​ស៊ី​រី និង​ការវាយប្រហារ​ប៉ារីស​កាលពី​ឆ្នាំមុន ពួក​អ្នក​ជឿ​ស៊ុប​លើ​លោកយាយ​កំពុងមាន​ការបារម្ភ​ខ្លាំង​អំពី​ជោគវាសនា​ទ្វីបអឺរ៉ុប​៕

adverise with khmeread
ប្រភព៖ Dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់