adverise with khmeread 2

ការចាកចេញ​របស់​អង់គ្លេស​ពី EU នឹង​អាចជួយ​បិសាច​ក្រហម​វាយឆ្មក់ James Rodriguez ឬ Gareth Bale ពី​អធិរាជ​ស​?

​    ​ក្រុម​អធិរាជ​ស Real Madrid នឹងត្រូវ​ប្រឈមមុខ​នឹង​ការសម្រេចចិត្ត​ទៅលើ​ជម្រើស​ដំបូង​ដ៏​លំបាក ក្រោយពី​ការសម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​។​

​    ​ក្របខ័ណ្ឌ​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga បានចែង​ច្បាប់​អនុញ្ញាត​ទៅដល់​រាល់​បណ្តា​ក្លឹប​ទាំងអស់​អាចមាន​អតិបរមា​កីឡាករ​មិនមែនជា​សមាជិក EU ត្រឹមតែ ៣​នាក់​ប៉ុណ្ណោះ​នៅក្នុង​ជម្រើស​កីឡាករ​ទាំង ២៥​របស់​ពួកគេ ហើយ​បញ្ជី​ឈ្មោះ​កីឡាករ​មិនមែនជា​សមាជិក EU របស់​អធិរាជ​សមាន​គ្រប់គ្រាន់​រួចជាស្រេច​ដោយ​ក្នុងនោះ​រួមមាន ខ្សែការពារ​ស្លាប​ស្តាំ Danilo ខ្សែបម្រើ​ការពារ Casemiro និង​ខ្សែបម្រើ​ការពារ James Rodriguez ។​

​    ​ការសម្រេចចិត្ត​ចាកចេញ​ពី EU មានន័យថា Gareth Bale ដែលជា​កីឡាករ​ជាប់​កំណត់ត្រា​កិច្ចព្រមព្រៀង​របស់​ក្លឹប​ពេលដែល Real Madrid ឱ្យ​ថ្លៃ​ដល់​ទៅ ៨៦​លាន​ផោន (​ជាង ១១៤​លាន​ដុល្លារ​) ដើម្បី​យក​កីឡាករ​សញ្ជាតិ​វេ​ល​រូបនេះ​ពី​ក្រុម Spurs កាលពី​ឆ្នាំ ២០១៣​កន្លងមក​នោះ នឹង​ក្លាយទៅជា​កីឡាករ "​ស្ថិត​នៅក្រៅ​សហភាព​" ទី​បួន​ក្នុង​ជ​ម្រើ​របស់ Zidane ។​

​    ​គេ​ជឿថា អធិរាជ​សនឹង​ស្វែងរក​ការលើកលែង​ណាមួយ​ពី​មន្ត្រី​ផ្លូវការ​របស់​លី​ក​កំពូល​អេ​ស្ប៉ា​ញ ប៉ុន្តែ​ប្រសិនបើ​ការស្នើ​ត្រូវបាន​បដិសេធ ក្លឹប​នឹងត្រូវ​បង្ខំចិត្ត​ពិចារណា​ឡើងវិញ​ពី​យុទ្ធសាស្ត្រ​របស់ខ្លួន ក្នុងនោះ​អាចមាន​ម្នាក់​ត្រូវ​ខ្ទាត​ចេញ ប៉ុន្តែ​ច្បាស់​ណាស់ Gareth Bale នឹង​ប្រហែលជា​មិនអាច​ជ្រុះ​ចេញពី Real Madrid នោះឡើយ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់